អាជ្ញាធរខេត្តព្រះសីហនុ ប្រកាស​ឲ្យ​រុះរើ​សំណង់​៨​ទីតាំងនៅ​ក្នុងក្រុង ដែល​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ

ចែករំលែក៖

ភ្នំពេញ បើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែតុលាថ្មីៗនេះបានបញ្ជាក់ថា ម្ចាស់សំណង់ចំនួន ដែលសាងសង់លំនៅដ្ឋាន ប្រកបអាជីវកម្ម នៅលើចំណីផ្លូវសាធារណៈ ក្នុងភូមិ សង្កាត់លេខ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវអាជ្ញាធរខេត្តឲ្យរុះរើសំណង់របស់ខ្លួន ដែលបង្កផលប៉ះពាល់ដល់ការស្ថាបនាផ្លូវ

ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា មា្ចស់សំណង់ដីចំនួន ដែលមានក្បាលដីដូចជា៖លេខ ០៦២១, ០៦២៨, ១៦០៩, ១៦២១, ១៦៧៩, ១៧១១, ១៧១២ និង៤១៥៩ ត្រូវបានអាជ្ញាធរប្រកាសឲ្យរុះរើសំណង់របស់ខ្លួន ដើម្បីអនុវត្តគម្រោងស្ថាបនាផ្លូវ

សូមជម្រាបថា ទីតាំងសំណង់ដីទាំង៨នេះ បានសាងសង់ឡើងនៅលើចំណីផ្លូវលេខ៦០២ ក្នុងភូមិ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានធ្វើប៉ះពាល់ដល់ការស្ថាបនាផ្លូវ និងបង្អាក់ដំណើរការសាងសង់ផ្លូវមួយខ្សែនេះ

គួរបញ្ជាក់ថា ពលរដ្ឋជាម្ចាស់សំណង់នៅលើចំណីផ្លូវទាំងអស់ មានរយៈពេលត្រឹមតែ ថ្ងៃប៉ុណ្ណោះក្នុងការរុះរើសំណង់របស់ខ្លួនចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ តទៅ

ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ចំពោះពលរដ្ឋ មិនរុះរើសំណង់របស់ខ្លួន អាជ្ញាធរមិនទទួលខុសត្រូវឡើយរាល់ការខូចខាតសម្ភារៈ ការបាត់បង់ទ្រព្យសម្បត្តិណាមួយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print