ចំណេះដឹងទូទៅ៖ តើអ្នកណាខ្លះដឹងថាមនុស្ស​ស្រី​​ខឹង និងប្រច័ណ្ឌ​ ព្រោះ​ស្រឡាញ់ តែ​បើ​នាង​ប្រែ​ជា​ស្ងប់​ស្ងាត់វិញ…..

ចែករំលែក៖

ភ្នំពេញ៖ តើអ្នកដឹងទេថាមនុស្សប្រុសភាគច្រើនតែងតែបង្ហាញនៅការធុញទ្រាន់នៅពេលដែលមិត្តស្រីរបស់ខ្លួនរករឿងប្រច័ណ្ឌនឹងទាមទារចង់ឲ្យមានពេលវេលាផ្ទាល់ខ្លួនប៉ុន្តែយើងជាមនុស្សបែរជាចង់គេចទៅឲ្យឆ្ងាយ ពីសម្លេងរអ៊ូរករឿងរបស់នាង ប៉ុន្តែហេតុផលទាំងនេះ អ្នកគួរតែសប្បាយចិត្តនៅពេលដែលនាង​​ធ្វើបែបនេះទៅកាន់អ្នក

ដូច្នេះអ្នកមិនចាំបាច់មាននៅការបារម្ភនោះទេ ប្រសិនបើ​​មិត្តស្រីអ្នកតែងតែប្រច័ណ្ឌនិងរករឿងអ្នកហើយពេលខ្លះនាងអាចនឹងវាយអ្នកតែចំណុចទាំងនេះមិនមែនជាកំហុសឆ្គង ក្នុងទំនាក់ទំនងមួយនោះទេព្រោះសកម្មភាពបែបនេះ កើតមានឡើងដោយសារតែនាងស្រលាញ់ទើបហួងហែងអ្នកខ្លាំងបែបនេះ។ ហើយបើនាងនៅតែនិយាយពីអារម្មណ៍នាងជាមួយអ្នកនោះអ្នកគួរតែរីករាយ

កុំធុញទ្រាន់ ប្រសិនបើនាងយំនិងសំដែងនៅការមិនពេញចិត្តនៅអ្វីដែលអ្នកធ្វើសម្រាប់នាង។ ព្រោះនៅពេលដែលនាងប្រាប់ថាអ្វីដែលអ្នកបានធ្វើគឺធ្វើឲ្យ នាងឈឺចាប់នោះ នាងគឺចង់ឲ្យអ្នកដឹងហើយធ្វើការកែប្រែ នៅពេលដែលមនុស្សស្រីសួរពីក្តីស្រម៉ៃនិងគោលដៅជាមួយអ្នកកុំធុញទ្រាំ ព្រោះ​​មានន័យថានាងចង់យល់ពីអ្នកឲ្យកាន់តែច្បាស់ ដូច្នេះអ្នកមិនគួរភ័យបារម្ភអំពីមនុស្សស្រីដែលតែងតែចង់និយាយ ឈ្លោះជាមួយអ្នកនោះទេ​។ក៏ប៉ុន្តែអ្នកគឺគួរតែមាននៅការបារម្ភប្រសិនបើ មិត្តស្រីរបស់អ្នកមិននិយាយ រកអ្នកច្រើនដូចមុនប្រែទៅជាមានសភាពស្ងប់ស្ងាត់

អ្នកគួរតែបារម្ភ នៅពេលដែលដៃគូរអ្នកគ្រាន់តែតបសារ មកអ្នកវិញមួយម៉ាត់ៗ។ អ្នកនឹងកាន់តែបារម្ភ នៅពេលណាដែលមិត្តស្រីអ្នកមិនសូម្បីតែឈ្លោះប្រកែក ឬបង្ហាញនៅអារម្មណ៍​​ខឹងទៅកាន់​​អ្នកតទៅទៀ ហើយអ្នកក៏ប្រាកដជាបារម្ភខ្លាំងនៅពេលដែលនាងឈប់ មានប្រតិកម្មអ្វីទាំងអស់នៅពេលដែលអ្នកនិយាយនិងធ្វើអ្វីមួយ​​ទៅកាន់នាង

ជាក់ស្តែងមូលហេតុដែលធ្វើឲ្យមិត្ត​​ស្រីដែលធ្លាប់តែប្រច័ណ្ឌច្រើន រករឿងឈ្លោះច្រើនប្រែមក ជាស្ងត់ស្ងាត់វិញក៏ព្រោះតែ

. នាងឆ្អែតឆ្អន់ នាងមានការធុញទ្រាំ និងការឈ្លោះប្រកែកដូចមុនទៀត អាចនិយាយថា នាងឆ្អែតឆ្អន់ ជាមួយនឹងពេលកន្លងដែល នាងមាន ជាមួយអ្នក ព្រោះអ្នកមិនព្យាយាម និងយល់ពីនាង អ្នកមិន ដែលមើលឃើញពីតម្លៃនាង នៅក្នុងជីវិតអ្នក ហើយនាងក៏មិន អាចទទួលយកនៅអ្វីដែលអ្នកបានធ្វើទៅលើនាងបន្តទៀតដែរ

. នាងគ្មានអ្វីដែល ត្រូវនិយាយតទៅទៀត៖ នៅពេលដែលមនុស្សស្រីបង្ហាញនៅអាការៈស្ងៀមស្ងាត់ នេះព្រោះនាងគិតថាអ្នកមិនទទួលស្តាប់​​ នៅអ្វីដែលនាងនិយាយហើយនាងក៏អាចចាប់ផ្តើម បាត់បង់ជំនឿលើខ្លួនឯង នេះបើយោងតាម ការលើកឡើងរបស់លោកBustle នាងគិតថាគំនិត និងសម្តីរបស់នាង មិនមានឥទ្ធិពលចំពោះ អ្នកទៀតទេ។ ដូច្នេះនាងនឹងព្យាយាមនៅស្ងៀមព្រោះនៅពេលដែល នាងនិយាយអ្នកមិន​​យកចិត្តទុកដាក់ស្តាប់ ដូច្នេះប្រសិនបើអ្នកចង់ឲ្យទំនាក់ទំនងអ្នកប្រែមកជាល្អប្រសើរវិញអ្នកត្រូវផ្តល់ឱ្យនាង នូវឱកាសត្រឹមត្រូវដើម្បីបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់នាង។

. នាងព្យាយាមរឹងប៉ឹង៖ អាចនិយាយបានថាបេះដូងរបស់នាងត្រូវបានខ្ទេចខ្ទាំហើយនាងកំពុងព្យាយាមលាក់បាំង នៅការឈឺចាប់ទាំងនោះ ដូច្នេះជំនួសឱ្យ ការបង្ហាញពីអារម្មណ៍ឈឺចាប់ នាងក៏ព្យាយាមដោយលាក់បាំងនៅអ្វីៗ គ្រប់យ៉ាង នៅខាងក្នុងចិត្តរបស់នាងវិញ។នាងកំពុងព្យាយាម សម្របខ្លួននិងដើម្បីការពារខ្លួនពី ការឈឺចាប់នៅពេលអនាគត។ នាងមិនចង់អោយអ្នកឃើញថានាងជាមនុស្សដែលងាយរងគ្រោះនោះទេ។

...

. នាងត្រូវការគម្លាត ពេលខ្លះជម្លោះកើតឡើងច្រើនពេកនាងអាចនឹងមានអារម្មណ៍ថាធុញទ្រាំ ហើយនាងត្រូវការពេលនិងគម្លាតខ្លះដើម្បីដោះស្រាយវា បើដូច្នោះមែន សូមទុកគម្លាតខ្លះអោយទៅនាង តែអ្នកមិនត្រូវទុកនាងចោល រហូតនោះទេអ្នកត្រូវត្រលប់មកពិភាក្សាជាមួយនាងនៅពេលក្រោយវិញ។  កំហឹង និង ការអន់ចិត្ត ក្នុងទំនាក់ទំនងអាចនឹងធ្វើឱ្យនាង ដកខ្លួនចេញ ប៉ុន្តែអ្នកចាំបាច់ត្រូវតែ បង្ហាញឲ្យនាងបានដឹងថា អ្នកគឺនៅទីនោះសម្រាប់នាងជានិច្ចដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print