រុស្ស៊ី ៖ ស្នើសុំ WHO វាយតម្លៃគុណភាពវ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនផលិត និងចុះបញ្ជីប្រើប្រាស់បន្ទាន់

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់សម្តីតំណាងមូលនិធិទ្រព្យសម្បត្តិរដ្ឋរុស្ស៊ី បានបញ្ជាក់ថា នៅថ្ងៃទី ២៧ ខែតុលាស្ថាប័នវិនិយោគរបស់សហព័ន្ធរុស្ស៊ី បានសម្រេចដាក់ពាក្យសុំទៅអង្គការសុខភាពពិភពលោក(WHO)ជាផ្លូវការ ដើម្បីជំរុញឲ្យមានការចុះបញ្ជីប្រើប្រាស់ និង វាយតម្លៃលើគុណភាពវ៉ាក់សាំងកូវីដ១៩ មានឈ្មោះ Sputnik V ដែលខ្លួនផលិតបាន។

មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) បានបញ្ជាក់ទៀតថា ចំពោះការចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ (EUL) ធ្វើឡើងដើម្បីសម្រួលឲ្យមានការចែកចាយវ៉ាក់សាំង នេះទូទាំងពិភពលោកលឿនជាងមុន។ ចំណែកការវិនិច្ឆ័យជាមុនរបស់អង្គការសុខភាពពិភពលោក គឺជានីតិវិធីវាយតម្លៃ ជាសកលដើម្បីធានាថាវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព

បើតាមនាយកប្រតិបត្តិមូលនិធិលោក Kirill Dmitriev បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា នីតិវិធីទាំងនេះនឹងអនុញ្ញាតឲ្យមានការបញ្ចូលវ៉ាក់សាំង Sputnik V  ក្នុងបញ្ជីផលិតផលវេជ្ជសាស្ត្រដែលបំពេញតាមស្តង់ដារឈានមុខគេផ្នែកគុណភាពសុវត្ថិភាពនិងប្រសិទ្ធភាព។

បើមែនទែនទៅ ប្រទេសរុស្ស៊ី គឺជាប្រទេសដំបូងគេដែលបានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិសម្រាប់ការផលិតវ៉ាក់សាំងការពារមេរោគនេះ ហើយ វ៉ាក់សាំង Sputnik V នេះដែរត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya នៃទីក្រុងម៉ូស្គូ។

បើគិតមកដល់ពេលនេះ ចំនួនករណីឆ្លងជំងឺរលាកផ្លូវដង្ហើម កូវីដ១៩ សរុបនៅរុស្ស៊ីមានជាង ,៥៦ លាន និងបានជាសះស្បើយចំនួនជាង,១៧ លាន ខណៈពេលអ្នកស្លាប់មានរហូតដល់ ២៦,៩៣៥។

គួរបញ្ជាក់ថា ចំពោះការយល់ព្រមមុនពេលការសាកល្បងគុណភាពទ្រង់ទ្រាយធំបានបញ្ចប់ជាផ្លូវការនេះ ក៏បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតជាច្រើនព្រួយបារម្ភដែរ ដ្បិតថា សុវត្ថិភាព និង ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះស្ថិតនៅក្រោមមន្ទិលសង្ស័យនៅឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print