ភ្នំពេញ៖ ជនសង្ស័យម្នាក់ខណៈកំពុងធ្វេីសកម្មភាពគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋក៏ត្រូវម្ចាស់មកទាន់ឃាត់ខ្លួននិងស្វាគមន៍ម្នាក់មួយដៃមួយជេីងរួចប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឌៀម ដារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ជា ផល្លី ភេទប្រុស អាយុ៥៦ឆ្នាំ (ម្ចាស់ផ្ទះជួល) ស្នាក់នៅទីតាំងកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានសម្រាកនៅក្នុងផ្ទះក្បែរបន្ទប់ជួលខាងលើរហូតមកដល់ម៉ោងកើតហេតុដោយឮសំឡេងឆ្កែព្រុសក៏មានការសង្ស័យទើបក្រោកដើរទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់បន្ទប់ក៏នាំគ្នាឃាត់ខ្លួននិងស្វាគមន៍ម្នាក់មួយដៃមួយជើងរួចទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបានចោមចៅទី៣តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖ សុខាសែនជ័យ