អ្នកណាខ្លះដែលចូលចិត្តថ្នាំដោយ​គ្មាន​វេជ្ជ​បញ្ជាត្រឹមត្រូវ៖ នារីជនជាតិថៃម្នាក់ ឈឺធ្មេញទិញ​ថ្នាំ​ពី​ឱសថស្ថាន​មួយកន្លែង រហូតប្រតិកម្ម​ថ្នាំ​ខ្លោច​ស្បែក​ពេញ​ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមការផ្សាយរបស់បណ្តាសារព័ត៌មានថៃ នារីជនជាតិថៃវ័យ២៥ឆ្នាំម្នាក់ឈ្មោះ Yothika Kaewkham កាលពីខែមិថុនាកន្លងទៅ នាងបានទិញថ្នាំពីឱសថស្ថានមួយកន្លែង ដោយគ្មានវេជ្ជបញ្ញា និងលើសបរិមាណ ទៅលេបដើម្បីបំបាត់ការឈឺធ្មេញប៉ុន្តែលិទ្ធផលចុងក្រោយដោយសារតែប្រតិកម្មថ្នាំដែលទិញដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ធ្វើឲ្យនាងខ្លោចស្បែកពេញខ្លួន

បើតាមការអះអាងពីនាង Yothika ដែលធ្វើការក្នុងហាងមួយកន្លែងនៅខេត្តឈុនបុរី ប្រទេសថៃ នាងបានចាប់ផ្តើមលេបថ្នាំមួយគ្រាប់កាលពីព្រឹកថ្ងៃទី១៩ ខែឧសភាកន្លងទៅ ហើយលេបមួយគ្រាប់ទៀតនៅពេលថ្ងៃត្រង់ ប៉ុន្មានម៉ោងក្រោយមក ស្បែករបស់នាងបានចេញស្នាមកន្ទួល និងពងបែកពេញខ្លួន

នាង Yothika បន្តថា ដោយសារពិបាកទ្រាំ និងចុកចាប់យ៉ាងខ្លាំងនាងបានឲ្យស្វាមីនាំទៅពេទ្យ ហើយក្រុមវេជ្ជបណ្ឌិតបានបញ្ជូននាងទៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយបន្តព្យាបាលនៅទីនោះ មួយសប្តាហ៍ មុននឹងទៅសម្រាកនៅផ្ទះរបស់ខ្លួនវិញក្រោយមកជាងសប្តាហ៍នាង Yothika ដែលអាចប្រាស្រ័យទាក់ទងបាននោះ ទទួលស្គាល់ថា នេះជាមេរៀនដ៏ធំបំផុតក្នុងជីវិតរបស់ខ្លួន នាងលែងហ៊ានទិញថ្នាំដោយគ្មានវេជ្ជបញ្ជាទៀតហើយ

ដោយឡែកលោកវេជ្ជបណ្ឌិត Surachoke Tangwiowat លេខារងនៃរដ្ឋបាលចំណីអាហារ និងថ្នាំរបស់ថៃ បានបញ្ជាក់ថា Yothika មានប្រតិកម្មយ៉ាងធ្ងន់ធ្ងជាមួយ ibuprofen ហើយនេះជាសំណាងដ៏ធំ ដែលនាងមិនរងគ្រោះថ្នាក់ដល់ជីវិត

លោកវេជ្ជបណ្ឌិតរូបនេះ អះអាងទៀតថា «​មនុស្សងាយនឹងមានប្រតិកម្មទៅនឹងថ្នាំបំបាត់ការឈឺចាប់អ៊ីប៊ុប្រូហ្វេ ជាងថ្នាំបំបាត់ការឈឺចាប់ប្រភេទប៉ារ៉ាសេតាមុ ករណីធ្ងន់ធ្ងរខ្ល អាចបណ្តាលឲ្យស្លាប់ ដូច្នេះ វាជារឿងដែលត្រូវយកចិត្តទុកដាក់បំផុត ដោយមិនត្រូវលេបថ្នាំ ដោយគ្មានវេជ្ជបញ្ញានោះឡើយ​»​

បើតាមការផ្សាយរបស់ The Sun បាននិយាយថា ស្ត្រីវ័យក្មេងរូបនេះ បានអះអាងថា នាងឈឺចេញពីក្នុងខ្លួន ហើយបន្តទៅស្បែកខាងក្រៅប៉ុន្តែពេលនេះ នាងមានអាការៈធូរស្រាលច្រើនហើយ

គួរបញ្ជាក់ថា បើតាមការស្រាវជ្រាវសម្រាប់ថ្នាំបំបាត់ការឈឺចាប់មួយប្រភេទឈ្មោះថា Nonsteroidal Anti-inflammatory Drugs (NSAIDS) ដូចជាពពួក Ibuprofen ប្រហែលជាអាចបណ្តាលឲ្យឈឺពោះ ហូរឈាម ដំបៅក្រពះ និងផលវិបាកផ្សេងៗទៀត ជាពិសេសនៅពេលប្រើក្នុងកម្រិតខ្ពស់ រយៈពេលយូរជាក់ស្តែងសម្រាប់ថ្នាំគ្មានវេជ្ជបញ្ជាវិញ ដែលអាចព្យាបាលការឈឺក្បាលបាននោះ មិនគួរណាប្រើច្រើនជាង ១០ថ្ងៃក្នុងមួយខែរយៈពេលបីខែ ខ្ពស់ជាងនេះឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print