យ៉ាងហោចណាសក៏មានមនុស្ស៥៧នាក់ស្លាប់និងបាត់ខ្លួននៅដីគោក ដោយសារតែព្យុះលេខ៩ ដែលមានឈ្មោះអន្តរជាតិ (Molave) និងមានអ្នកនេសាទ២៦នាក់បាត់ខ្លួននៅដែនសមុទ្រ។ ដូច្នេះ មានអ្នកស្លាប់និងបាត់ខ្លួន សរុបដល់ទៅ៨៣នាក់ ។
តាមរបាយករណ៍ពីការិយាល័យ គណៈកម្មាធិការមជ្ឈិមស្តីពីការទប់ស្កាត់គ្រោះធម្មជាតិ នៅព្រឹកថ្ងៃទី២៩ ខែតុលា ព្យុះលេខ៩ អមទៅដោយភ្លៀងនិងខ្យល់ខ្លាំង បានសម្លាប់មនុស្ស២នាក់នៅក្នុងខេត្តក្វាងណាមម្នាក់និង យ៉ាឡាយម្នាក់។ ក្រៅពីនេះនៅមានមនុស្ស៥៥នាក់បាត់ខ្លួន ដោយសារតែបាក់ដិីនៅជម្រាលភ្នំនៅខេត្តទាំងពីរ។
ព្យុះលេខ៩ ដែលមានខ្យល់ខ្លាំងបានធ្វើឲ្យផ្ទះពលរដ្ឋដល់ទៅ ២៥៥៥ខ្នង ត្រូវខ្យល់ធ្វើឲ្យបាក់ស្រុតទាំងស្រុង និងផ្ទះ ៨៨ ៥៩១ ត្រូវខ្យល់ធ្វើឱ្យប៉ើងដំបូល។ ក្រៅពីនេះនៅមានការបាក់ដីនៅតំបន់ភ្នំ ស្ថិតនៅខេត្តក្វាងណាម ។ ជាមួយគ្នានោះកប៉ាល់នេសាទដល់ទៅ៩គ្រឿងនៅខេត្តចំនួន៣គឺប៊ិញឌិន ភូអៀង និងក្វាងណាម ត្រូវលិចដោយសារខ្យល់ខ្លាំងរលកធំៗ។ ការលិចកប៉ាល់នេសាទបណ្តាលឲ្យនាវិក២៦នាក់បាត់ខ្លួន។
ព្យុះលេខ៩ គឺជាព្យុះទ្រង់ទ្រាយធំបំផុតវាយប្រហារនៅវៀតណាម មិនធ្លាប់មានពីមុនមក។ព្យុះនេះ បានបង្ខំឲ្យប្រជាជនជាង១លាននាក់ភៀសខ្លួន, រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងផ្ទះប្រជាជនជាងសរុប ៥៦,០០០ខ្នងរងការបំផ្លាញ ឬខូចខាត។នៅពេលនេះ កម្លាំងទាហានវៀតណាមបានខិតខំជួយដល់ពលរដ្ឋដែលរងគ្រោះដោយខ្យល់ព្យុះ ៕