ព្យុះលេខ​៩​មិនទាន់បានឆ្លងផុតផង ព្យុះថ្មីមួយទៀតសំដៅមកវៀតណាម

ចែករំលែក៖

តាមការព្យាករ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា​ ព្យុះថ្មីនឹងចូលមកកាន់ដែនសមុទ្រចិនខាងត្បូង ហើយព្យុះនោះនឹងប៉ះពាល់ដល់តំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ដែលជាតំបន់ទើបតែរងការវាយប្រហារដោយព្យុះលេខ​៩មានឈ្មោះថា Molave ។
នៅព្រឹកថ្ងៃទី២៩ ខែតុលា ​នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សស្តីពីការទប់ស្កាត់គ្រោះធម្មជាតិក្នុងពេលតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម​រងផលប៉ះពាល់ខ្លាំងដោយសម្ពាធទាប ភ្លៀងធ្លាក់ខ្លាំង​ក្លាយជាទឹកជំនន់ បាក់ដី សម្លាប់មនុស្សជាច្រើន​។
នៅពេលនេះ​មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជប៉ុន បានឲ្យដឹងថា មានព្យុះថ្មីមួយទៀតឈ្មោះ​Goni ប៉ុន្តែនៅឆ្ងាយពីសមុទ្រចិនខាងត្បូង ។ ​ប៉ុន្តែព្យុះនោះអាចនឹងចូលមកដល់សមុទ្រចិនខាងត្បូងនៅថ្ងៃទី​១ ខែវិច្ឆិកា​។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជប៉ុន​និឹងផ្តល់ព័ត៌មានច្បាស់លាស់ស្តីពីព្យុះ Goni នៅថ្ងៃទី​៣០ខែតុលា។
បច្ចុប្បន្នវៀតណាម ប្រឈមផលប៉ះពាល់ខ្លាំងដោយព្យុះលេខ​៩ និងការបាក់ដីធ្វើឲ្យផ្លូវថ្នល់ជាច្រើនរងការខួចខាត ពិបាកធ្វើដំណើរ​ទៅជួយដល់ពលរដ្ឋរងគ្រោះ។ នៅក្នុងឆ្នាំ​២០២០នេះវៀតណាមប្រឈមនឹងគ្រោះធម្មជាតិ​ខ្យល់ព្យុះ ទឹកជំនន់បានសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print