តាមការព្យាករ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ព្យុះថ្មីនឹងចូលមកកាន់ដែនសមុទ្រចិនខាងត្បូង ហើយព្យុះនោះនឹងប៉ះពាល់ដល់តំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ដែលជាតំបន់ទើបតែរងការវាយប្រហារដោយព្យុះលេខ៩មានឈ្មោះថា Molave ។
នៅព្រឹកថ្ងៃទី២៩ ខែតុលា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សស្តីពីការទប់ស្កាត់គ្រោះធម្មជាតិក្នុងពេលតំបន់ភាគកណ្តាលនៃប្រទេសវៀតណាមរងផលប៉ះពាល់ខ្លាំងដោយសម្ពាធទាប ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់ បាក់ដី សម្លាប់មនុស្សជាច្រើន។
នៅពេលនេះមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជប៉ុន បានឲ្យដឹងថា មានព្យុះថ្មីមួយទៀតឈ្មោះGoni ប៉ុន្តែនៅឆ្ងាយពីសមុទ្រចិនខាងត្បូង ។ ប៉ុន្តែព្យុះនោះអាចនឹងចូលមកដល់សមុទ្រចិនខាងត្បូងនៅថ្ងៃទី១ ខែវិច្ឆិកា។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជប៉ុននិឹងផ្តល់ព័ត៌មានច្បាស់លាស់ស្តីពីព្យុះ Goni នៅថ្ងៃទី៣០ខែតុលា។
បច្ចុប្បន្នវៀតណាម ប្រឈមផលប៉ះពាល់ខ្លាំងដោយព្យុះលេខ៩ និងការបាក់ដីធ្វើឲ្យផ្លូវថ្នល់ជាច្រើនរងការខួចខាត ពិបាកធ្វើដំណើរទៅជួយដល់ពលរដ្ឋរងគ្រោះ។ នៅក្នុងឆ្នាំ២០២០នេះវៀតណាមប្រឈមនឹងគ្រោះធម្មជាតិខ្យល់ព្យុះ ទឹកជំនន់បានសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន ៕