ចំណេះដឹងទូទៅ៖ ​សត្វសុនខ(ឆ្កែ) ពេលខ្លះបង្ហាញភាព​ស្មោះ​ត្រង់ទៅលើខ្លួនមនុស្ស ប៉ុន្តែចុងក្រោយមនុស្សខ្លះមិនដឹងថាវាជាសត្វដែលចេះការពារម្ចាស់

ចែករំលែក៖

ភ្នំពេញ៖ តាមពិតទៅធម្មជាតិ​របស់​មនុស្ស​យើងម្នាក់ៗ នៅក្នុង​ចិត្ត​​មានបង្កប់​​នូវភាព ​ច្រណែនឈ្នានីស ចង់ឈ្នះ​ចង់​ចាញ់ គុំគួន ហើយ​ប្រសិន​បើ ​មិន​ចេះគ្រប់​គ្រង ផ្លូវ​ចិត្ត​ និង​អារម្មណ៍ ​របស់​មិន​ល្អ​ទាំងនោះ​​ទេ ​​វាក៏នឹងបក​​មក ​គ្រប់​គ្រង​លើខ្លួន​យើង​វិញ​។ ទាំងនេះ​ហើយ​ដែលគេ​ហៅ​ថា ​បិសាច​ចិត្ត ហើយ​នៅពេល​ដែល​វា ​មក​គ្រប់​គ្រង​លើ​ផ្លូវ​ចិត្ត ​របស់​យើង​បាន​ហើយ យើង​ក៏​នឹង​លែង​ស្គាល់ ​អ្វីល្អ​អ្វីអាក្រក់​ តទៅទៀត​ដែរ​។ ប៉ុន្តែផ្ទុយពីសត្វសុនខ(ឆ្កែ) ​គឺជាសត្វចិញ្ចឹម​របស់​អ្នក ​ប្រសិនបើ​អ្នក​ផ្តល់​ចំណី ហើយ​ធ្វើ​ល្អ​ ចំពោះ​​វា ​វា​ក៏​នឹង​ដឹង​គុណ ​និង​ស្មោះ​ត្រង់​ចំពោះ អ្នក​អស់​មួយ​ជីវិត ដូចគ្នា​ដែរ​។

តោះអ្នកណាចង់ដឹងខ្លះថា តើសុនខ​ជា​ សត្វ​ចិញ្ចឹម​ដែល​ស្មោះ​ត្រង់ នឹង​ម្ចាស់​បំផុត វាអាច​ជួយ​ការពារ​អ្នក វាយ​ប្រហារ​នឹង​សត្រូវ​ មិន​តែ​ប៉ុណ្ណោះ ​វា​ក៏ជា​មិត្ត​ដែល​ល្អ​បំផុត​ដែល​នៅ​ក្បែរខ្លួន ​អ្នក​ពេល​អ្នក​ឯកា​ ឬ​ដុន​ដាប​បំផុត​ដែរ​។

ការរងចាំរបស់សុនខ

ជាក់​ស្តែង ប្រៀប​ដូចជា​សត្វ​ឆ្កែ​មួយ​ក្បាល​ស្ថិត​ ក្នុង​ប្រទេស​ថៃ ​​ដែល​នៅ​រងចាំ​ម្ចាស់ ​នៅក្នុង​ផ្ទះ ​បាក់​បែកមួយ​កន្លែ​ង ខណៈពេលដែល​ម្ចាស់ ​របស់​សុនខ​មួយ​ក្បាលនេះ ​​ត្រូវ​បាន​ស្លាប់ បាត់​បង់​ជីវិត​អស់​ទៅហើយ​​ ដោយ​សារតែ ​ហេតុការ​ណ៍ផ្ទុះ​ហ្គាសនោះ​។

សត្វ​ឆ្កែពេលដែល​បាន​ជួប​ម្ចាស់​វិញ

ក៏ប៉ុន្តែ​ សត្វ​សុនខ​មួយ​ក្បាល​នោះ នៅតែ​មិនព្រម ទៅណាទាំងអស់​ នៅ​តែ​តស៊ូ​នៅ​រង​ចាំ​ម្ចាស់ ​បើ​ទោះបី​ជាខ្លួន​វា ក៏​កំពុង​តែ​​រង​របួស យ៉ាង​ធ្ងន់​ធ្ងរទៅ​ហើយ​ យ៉ា​ងណាក៏ដោយ​។ ហើយ​នេះក៏មិនមែន​ ជា​រឿងទី១​ដែរ ​កន្លង​មកក៏​ធ្លាប់​មាន ​សុនខ​មួយ​ក្បាល​ដែល​ជា ឆ្កែទាហាន នៅក្នុង​ប្រទេស​សហរដ្ឋអាមេរិក សត្វ​សុនខ​មួយ​ក្បាល​នេះ ​បាន​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​ការ​បាញ់​បោះ​ ស្ទើ​រតែ​នឹង​បាត់​បង់​ជីវិត ​ព្រោះ​តែ​វាលះបង់​ ​រត់​ទៅ​រង​គ្រាប់កាំភ្លើង​ ​ជំនួស​ម្ចាស់របស់វា ក្នុង​ពេលដែល ​បំពេញ​កាតព្វកិច្ច។ តែ​ជា​សំណាង​ល្អ​ សុន​ខ​នោះ​ត្រូវ​បាន ​សង្គ្រោះ​ទាន់ពេល​វេលា។

សុនខHachiko

សុនខ​មួយទៀត​នេះ​ មាន​​​ឈ្មោះ​ថា​Hachiko មាន​ម្ចាស់​​ឈ្មោះថា​Ueno គឺ​ជា​មិត្តភក្តិ​ដ៏​ល្អ​នឹង​គ្នា​។ រឿង​នេះ បាន​កើត​ឡើង ​កាលពី​ជាង​១០០​ឆ្នាំ​មុន ​នៅក្នុងប្រទេស​ជប៉ុន នៃ​ទីក្នុង​តូក្យូ ក៏ប៉ុន្តែ​រឿងរបស់ ​សុនខមួយ​ក្បាលនេះ ​នៅ​តែស្ថិត ក្នុង​ការ​ចងចាំ ​នៃ​ប្រជា​ជន​ជប៉ុន ​រហូតដល់​បច្ចុប្បន្ន។ សុនខHachiko កើត​នៅឆ្នាំ១៩២៣ ក្នុង​ចំការ​មួយ​កន្លែ​ង ហើយ​ក្រោយ​មក ​ក៏​ត្រូវ​បាន​រើស​យកមក​ចិញ្ចឹម ​ដោយ​សាស្ត្រាចារ្យ​មួយ​រូប ​មាន​ឈ្មោះ​ថា​Ueno។​ ជា​រៀង​រាល់​ថ្ងៃ​Hachiko និង​លោក​Ueno ​តែង​តែ​ដើរ​ ជាមួយគ្នា​ទៅ ចំណត​រថភ្លើង​ ជា​កន្លែង​ដែល ​លោកUeno លា​សត្វ​ឆ្កែ​របស់​គាត់ ​ដើម្បី​ទៅ​ធ្វើ​ការ​។  ទម្លាប់​បែបនេះ ​ក៏​បាន​បន្ត​ជា​ច្រើន​ឆ្នាំ ​រហូតដល់ថ្ងៃមួយ ​នៅ​ពេល​ដែល​លោកUeno មាន​ជំងឺ​និង​ ទទួល​អនិច្ចកម្ម​ទៅ​។

Hachiko និង​ម្ចាស់​​ឈ្មោះថា​លោកUeno

ក៏ប៉ុន្តែ ​មិត្តល្អ​របស់​គាត់​Hachiko ​នៅ​តែ​បន្ត​រងចាំ​ម្ចាស់ ​វិល​ត្រឡប់​មកវិញ​ដូចមុន​ ជា​រៀង​រាល់ថ្ងៃ​ រាល់​ខែ​ រាល់​ឆ្នាំ នៅពេល​ដែល​រថភ្លើង​ឈប់​ ក៏​ជា​ពេល​ដែល​Hachiko ស្វែងរកមើល ​ម្ចាស់​ដូចគ្នា​ដែរ​។ ក៏ប៉ុន្តែ​លោក​Ueno មិន​ដែល​បង្ហាញ​ខ្លួន ​ជា​ថ្មី​នោះទេ ហើយ​សុន​ខមួយ​ក្បាល​នេះ ​ក៏​នៅ​តែបន្ត​រង​ចាំ​បែប​នេះ​ រហូត​ដល់​ទៅ​៩​ឆ្នាំ ​រហូតនៅ​ថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​១៩៣៥ ជា​ថ្ងៃ​ដែល​Hachiko បាន​ស្លាប់​​។ បន្ទាប់ពី​ស្លាប់​ រូបសំណាក់​​របស់​​Hachiko ក៏ត្រូវ​បាន​យក​ទៅ​តម្តល់​ទុក ​នៅក្នុង​សារមន្ទីជាតិ ​នៃ​ប្រទេសជប៉ុន ក្នុ​ងទីក្រុ​ងតូក្យូ ព្រោះ​តែ​ភាព​ស្មោះ​ត្រង់​ និង​ក្តី​ស្រលាញ់ ​ដ៏លើសលប់​របស់​ សុនខមួយ​ក្បាល​នេះ ​ចំពោះ​ម្ចាស់​​។

សត្វ​ឆ្កែដែលនៅរង​ចាំ​ម្ចាស់​ដែល​ស្លាប់​បាត់​

សរុប​មក​ ភាព​ស្មោះ​ត្រង់ ​ពិតប្រាកដដែល ​សត្វ​​ចិញ្ចឹម​មាន​ចំពោះ​ម្ចាស់ ​មិនប្រាកដថា​អ្នក​អាច​រក​បាន ​ពី​លើខ្លួន​មនុស្ស​ដែល នៅ​ជុំ​វិញ​ខ្លួន​អ្នកនោះទេ បើ​ទោះបី​ជា ​ពួកគេ​ជា​សាច់​ញាត្តិ​ ឬមនុស្ស​ដែល​ជិត​ស្និទ្ធិនឹង​អ្នក ​យ៉ាង​ណា​ក៏​ដោយ ព្រោះថានៅ​​ថ្ងៃ​មួយ​ អាច​ដោយ​សារ​​តែ ​ផលប្រយោជន៍​អ្វី​មួយ ​ពួកគេ​នឹងអាច ​ក្បត់​អ្នកបាន​គ្រប់​ពេល​ ​តែ​សុនខ​របស់​អ្នក​ មិន​អាច​ទេ​​។ ហេតុនេះហើយ ​ទើប​បាន​ជា​មនុស្ស​សម័យ​បច្ចុប្បន្ន​ និយម​មាន​សត្វ​សុនខ​ចិញ្ចឹម ​ព្រោះ​ថា​សុនខ​មាន ​ភាព​ស្មោះ​ត្រង់​ ជា​ង​មនុស្ស​ភាគ​ច្រើន ​ឆ្ងាយណាស់​៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print