អ្នកតំណាងរាស្រ្តថៃម្នាក់ អារដៃសម្រក់ឈាមក្នុងពេលប្រជុំសភា ដោយសារតែមិនចង់ឲ្យបង្ក្រាបបាតុកម្ម

ចែករំលែក៖

អន្តរជាតិ៖ ​ក្នុងអំឡុង​កិច្ចប្រជុំសភាថៃ​ពិសេស​មួយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២០ថ្មីៗនេះ អំពី​បាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេសរបស់ខ្លួន ស្រាប់តែអ្នកតំណាងរាស្រ្តថៃម្នាក់ គឺលោក Wisarn Techateerawat វ័យ៦៤ឆ្នាំ មកពីគណបក្សភឿថៃ បាន​អារដៃសម្រក់ឈាម​ក្នុងអំឡុង​កិច្ចប្រជុំបង្កការភ្ញាក់ផ្អើល ។

អ្នកតំណាងរាស្រ្តថៃរូបនេះ បាន​និយាយថា លោកមិន​ចង់ឱ្យ​រដ្ឋាភិបាលប្រើប្រាស់​កម្លាំង​ទៅបង្ក្រាបក្រុមបាតុករក្មេងៗ ដែលសុទ្ធតែជានិស្សិតនោះឡើយ ពោលគឺ​លោកមិនចង់ឃើញ​ឈាមហូររបស់​ប្រជាជនឡើយ។ ភ្លាមៗនោះ លោក​ក៏បាន​ដកកូនកាំបិត​មួយ​ចេញពីហោប៉ៅហើយអារដៃខ្លួនសម្រក់ឈាម​ចំនួន ៣ដង ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ក្នុងសភាទាំងមូល។

គួរបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំសភានេះដែរ មិនផ្អាកត្រឹមហ្នឹងនោះឡើយ ដោយបន្តកិច្ចពិភាក្សាគ្នាដដែល ខណៈតំណាងរាស្រ្តបក្សប្រឆាំងដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយរបួសរបស់លោកត្រូវបានដេរអស់៩ថ្នេរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print