អន្តរជាតិ៖ តាមតួលេខរបស់គេហទំព័រ Worldometers នៅព្រឹកថ្ងៃទី៣០ ខែតុលា ពិភពលោកមានករណីឆ្លងសរុបដល់ទៅជាង៤៥លាននាក់។ អាមេរិកជាប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុតលើពិភពលោក។
តាមគេហទំព័រ Worldometers គិតត្រឹមម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៣០ខែតុលា ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៤៥.៣១៣.១១៤នាក់ ស្លាប់១.១៨៥.៧៣៤នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លងថ្មីកើនឡើងដល់ទៅ ៤៥៤ពាន់នាក់ ភាគច្រើននៅតំបន់អឺរ៉ុបមានជាង២៨០ពាន់នាក់។
បច្ចុប្បន្ន មានប្រទេសជាច្រើនមានករណីឆ្លងកូវីដ-១៩កើនឡើងលើសពី១លាននាក់មាន៨ប្រទេស ដូចជា អាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អេស្ប៉ាញ អាហ្សង់ទីន និងកូឡំប៊ី។ ក្នុងចំណោម១០ប្រទេសកំពូលតារាងជាប្រទេសមានអ្នកឆ្លងច្រើនបំផុត មានប្រទេសតំបន់អឺរ៉ុបដល់ទៅ៤ មានបារាំង រុស្ស៊ី អេស្ប៉ាញនិងអង់គ្លេស។ បន្ទាប់មកគឺ៥ប្រទេសនៅតំបន់អាមេរិក ដូចជា អាមេរិក ប្រេស៊ីល អាហ្សង់ទីន កូឡំប៊ីនិងម៉ិចស៊ីកូ ហើយនិងប្រទេសឥណ្ឌាស្ថិតនៅតំបន់អាស៊ី។
តួលេខអ្នកឆ្លងកូវីដ-១៩តាមតំបន់ មានដូចជា៖
១- ទ្វីបអាស៊ី មានអ្នកឆ្លង ១៣.៤៩៩.៤១៩នាក់ និងស្លាប់ ២៤០.១៤១នាក់។
២-អាមេរិកខាងជើង មានអ្នកឆ្លង ១១.០១៤.៩៣៥នាក់ និងស្លាប់ ៣៤៩.៤២៣នាក់។
៣- អាមេរិកខាងត្បូង មានអ្នកឆ្លង ៩.៥៨១.២៩៤នាក់ និងស្លាប់ ២៩២.៧១៥នាក់។
៤-ទ្វីបអឺរ៉ុប មានអ្នកឆ្លង ៩.៤០៨.៦៤៨នាក់ និងស្លាប់ ២៦០.០៦៦នាក់។
៥-ទ្វីបអាហ្វ្រិក មានអ្នកឆ្លង ១.៧៧០.៦៤៤នាក់ និងស្លាប់ ៤២.៤០៤នាក់។
៦-ទ្វីបអូសេអានី មានអ្នកឆ្លង ៣៧.៤៥៣ នាក់ និងស្លាប់៩៧០ នាក់៕ដោយ៖វណ្ណា