ការឆ្លងកូវីដ​១៩នៅលើពិភពលោក​ នាថ្ងៃទី​៣០ខែតុលា

ចែករំលែក៖

អន្តរជាតិ៖ តាមតួលេខរបស់គេហទំព័រ Worldometers នៅព្រឹកថ្ងៃទី​៣០ ខែតុលា ពិភពលោកមានករណីឆ្លង​សរុបដល់ទៅជាង​៤៥លាននាក់​​។ អាមេរិក​ជាប្រទេសមានអ្នកឆ្លងច្រើនជាងគេបំផុតលើពិភពលោក​។
តាមគេហទំព័រ Worldometers គិតត្រឹមម៉ោង៨និង​៣០នាទីព្រឹក​ថ្ងៃទី ៣០​ខែតុលា​ ពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ​៤៥.៣១៣.១១៤នាក់ ស្លាប់​១.១៨៥.៧៣៤នាក់​។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានអ្នកឆ្លងថ្មីកើនឡើងដល់ទៅ ៤៥៤ពាន់នាក់ ភាគច្រើននៅតំបន់អឺរ៉ុប​មានជាង​២៨០ពាន់នាក់។
បច្ចុប្បន្ន មានប្រទេសជាច្រើនមានករណីឆ្លងកូវីដ​-១៩កើនឡើងលើសពី​១លាននាក់មាន​៨ប្រទេស ដូចជា អាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អេស្ប៉ាញ អាហ្សង់ទីន និងកូឡំប៊ី។ ក្នុងចំណោម​១០ប្រទេស​កំពូលតារាងជាប្រទេសមានអ្នកឆ្លងច្រើនបំផុត​​ មានប្រទេសតំបន់អឺរ៉ុបដល់ទៅ​៤​ មានបារាំង រុស្ស៊ី អេស្ប៉ាញនិងអង់គ្លេស​។ បន្ទាប់មកគឺ​៥ប្រទេសនៅតំបន់​អាមេរិក ដូចជា អាមេរិក ប្រេស៊ីល អាហ្សង់ទីន កូឡំប៊ី​និងម៉ិចស៊ីកូ ហើយនិងប្រទេស​ឥណ្ឌា​ស្ថិតនៅតំបន់អាស៊ី​។
តួលេខអ្នកឆ្លងកូវីដ​-១៩​តាមតំបន់ មានដូចជា​៖
១- ទ្វីបអាស៊ី មានអ្នកឆ្លង ១៣.៤៩៩.៤១៩នាក់ និងស្លាប់ ២៤០.១៤១នាក់។
២-អាមេរិកខាងជើង មានអ្នកឆ្លង ១១.០១៤.៩៣៥នាក់ និងស្លាប់ ៣៤៩.៤២៣នាក់។
៣- អាមេរិកខាងត្បូង​ មានអ្នកឆ្លង ៩.៥៨១.២៩៤នាក់ និងស្លាប់ ២៩២.៧១៥នាក់។
៤-ទ្វីបអឺរ៉ុប មានអ្នកឆ្លង ៩.៤០៨.៦៤៨នាក់ និងស្លាប់ ២៦០.០៦៦នាក់។
៥-ទ្វីបអាហ្វ្រិក មានអ្នកឆ្លង ១.៧៧០.៦៤៤នាក់ និងស្លាប់ ៤២.៤០៤នាក់។
៦-ទ្វីបអូសេអានី មានអ្នកឆ្លង ៣៧.៤៥៣ នាក់ និងស្លាប់៩៧០ នាក់​៕ដោយ៖វណ្ណា

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print