បោះឆ្នោតមុនពេលកំណត់ស្មើនឹង៥៨ភាគរយនៃចំនួនពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង១៥០លាននាក់។ កាលពីឆ្នាំ២០១៦ មានពលរដ្ឋទៅបោះឆ្នោត១៣៨លាននាក់។ នៅឆ្នាំ២០២០នេះពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់មានចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
តាមតួលេខរបស់គណៈកម្មាធិការបោះឆ្នោតអាមេរិក ដែលបានប្រកាសកាលពីថ្ងៃទី២៩ខែតុលា (ថ្ងៃទី៣០តុលានៅកម្ពុជា) មានពលរដ្ឋអាមេរិកដល់ទៅ ៨០.០៦១.៦៦១នាក់ហើយបានទៅបោះឆ្នោត។
នៅរដ្ឋជាច្រើនក្នុងទឹកដីអាមេរិកបាន អនុវត្តយុទ្ធសាស្ត្របោះឆ្នោតមុនពេលកំណត់ ទាំងការបោះឆ្នោតផ្ទាល់និងការបោះឆ្នោតតាមប្រៃសណីយ៍។ ការបោះឆ្នោតមុនពេលកំណត់មានចំនួនច្រើនបែបនេះគឺដោយសារតែការឆ្លងរាលដាលកូវីដ-១៩ច្រើន ហើយពលរដ្ឋមិនអាចរង់ចាំដល់ថ្ងៃទី៣ខែវិច្ឆិកាបាន ព្រោះអាចមានមនុស្សច្រើនទៅបោះឆ្នោត។
ក្នុងចំណោមពលរដ្ឋជាង៨០លាននាក់បានទៅបោះឆ្នោតនោះមាន៥១,៩លាននាក់បានបោះឆ្នោតតាមប្រៃសណីយ៍ និង២៨,១លាននាក់បោះឆ្នោតដោយផ្ទាល់។ កាលពីការបោះឆ្នោតឆ្នាំ២០១៦ មានពលរដ្ឋទៅចូលរួមបោះឆ្នោតមុនពេលកំណត់តែ៤៧លាននាក់ប៉ុណ្ណោះ។
តាមលទ្ធផលស្ទង់មតិរបស់ Reaclearpolitics.com បានផ្សាយថា គិតត្រឹមថ្ងៃទី២៩ខែតុលា បេក្ខភាពប្រធានាធិបតី ចូ បៃឌិនទទួលបានការគាំទ្រនាំមុខ ប្រធានាធិបតីដូណាល់ ត្រាំ ៧,៧ភាគរយ៕