មនុស្ស ៣៥នាក់ស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ដោយសារការវាយប្រហារពីព្យុះទីហ្វុង Molave នៅវៀតណាម

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីអាជ្ញាធរប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ថា ព្រុះទីហ្វុងម៉ូឡាវ (Molave) ដែលវៀតណាមបានចាត់ទុកថា ជាព្យុះដ៏អាក្រក់មិនធ្លាប់កើតមានចាប់តាំងពី ២០ឆ្នាំមក ពេលនេះបានចាកចេញពីប្រទេសវៀតណាមវិញហើយ បន្ទាប់ពីវាបានបង្កជាគ្រោះរអិលបាក់ដី និងលិចទូក ក៏ដូចជាការដាច់ចរន្តអគ្គីសនី ដែលបានប៉ះពាល់ដល់មនុស្សប្រមាណជាង .៧លាននាក់ ក្នុងនោះយ៉ាងហោចណាស់ ៣៥នាក់ស្លាប់ និងជាង ៥០នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ។

អាជ្ញាធរវៀតណាម បន្តថា ចំពោះការយកចិត្តទុកដាក់បន្ទាន់របស់ក្រុមអ្នកជួយសង្គ្រោះនៅពេលនេះ គឺផ្តោតទៅលើភូមិចំនួន៣ ស្ថិតនៅភាគកណ្តាលនៃប្រទេស ដែលគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះទីហ្វុង Molave បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ ខណៈមនុស្សជាង ៤០នាក់ផ្សេងទៀតត្រូវបានគេសង្ស័យថា កំពុងកប់ក្នុងភក់។

សូមជម្រាបថា ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកនេសាទចំនួន ១២នាក់ផងដែរ ដែលទូករបស់ពួកគេបានលិច កាលពីថ្ងៃពុធសប្ដាហ៍នេះនៅពេលព្យុះទីហ្វុង Molave ដែលចាប់ផ្តើមបោកបក់ មកលើដែនដីភាគកណ្តាលវៀតណាម នៅក្នុងលឿនខ្យល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃពុធម្សិលមិញ ខណៈអ្នកនេសាទ ១៤នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

ដោយឡែកឧបនាយករដ្ឋមន្ត្រីរៀតណាម លោក Trinh Dinh Dung ទាក់ទិននឹងបញ្ហានេះដែរ លោកក៏បានធ្វើដំណើរទៅដល់កន្លែងកើតមានគ្រោះរអិលបាក់ដីមួយកន្លែង ដែលកងកម្លាំងយោធា កំពុងបើកប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកជនរងគ្រោះ ហើយលោកក៏បានបញ្ជាឲ្យមានការបញ្ជូនកងកម្លាំងបន្ថែមទៀតជាបន្ទាន់ ដើម្បីជួយដល់ប្រតិបត្តិការមួយនេះ។

ឧបនាយករដ្ឋមន្ត្រីរូបនេះ បញ្ជាក់ទៀតថា៖«យើងត្រូវតែទៅដល់កន្លែងដែលកើតមានគ្រោះរអិលបាក់ដី ឲ្យបានលឿនបំផុត។ ដំបូង យើងត្រូវបញ្ជូនកងកម្លាំងយោធាបន្ថែមទៀត មុនពេលយើងអាចយកម៉ាស៊ីនធំទៅដល់ទីនោះ។ យើងត្រូវទៅដល់តំបន់នោះ តាមរយៈគ្រប់មធ្យោបាយទាំងអស់ រួមទាំងការប្រើឧទ្ធម្ភាគចក្រផងដែរ»

ជុំវិញករណីគ្រោះធម្មជាតិនេះ បើតាមរបាយការណ៍បឋមពីរដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ព្យុះទីហ្វុង Molave បានបង្ខំឲ្យប្រជាជនជាង ១លាននាក់ភៀសខ្លួន, រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងផ្ទះប្រជាជនជាង ៥៦,០០០ខ្នងរងការបំផ្លាញ ឬខូចខាត។

ដោយឡែកបើតាមក្រុមមន្រ្តី បាននិយាយថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសអាចនឹងកើនឡើងបន្ថែមទៀត ដោយសារតែតំបន់ខ្លះមិនអាចរាយការណ៍ព័ត៌មានលម្អិតអំពីការខូចខាតនិងគ្រោះថ្នាក់នៅឡើយទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print