លោករដ្ឋមន្ត្រី លឹម គានហោ បានបន្តដំណើរបេកសកម្មចុះពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់ នៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃដដែល ថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០  លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំក្រសួង រួម​ជាមួយ​លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ លោកប្រធានក្រុមប្រឹក្សារខេត្ត មន្រ្តីនាយកដ្ឋានជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បានបន្តដំណើរបេកសកម្មចុះពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់នាពេលថ្មីៗនេះ នៅត្រង់ចំណុចទឹកហូរដាច់ខ្នងទំនប់ប្រឡាយមេស្រែង​ ១ ក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់ក្រសួង និងអាជ្ញាធរដែនដីនាព្រឹកនេះ លោករដ្ឋមន្រ្តីបានទទួលយកសំណូមពររបស់លោកអភិភិបាលខេត្ត និងមន្ទីរជំនាញ ដោយចាត់បញ្ជាថ្នាក់ដឹកនាំរួមជាមួយនាយកដ្ឋានជំនាញក្រសួង ចាប់ផ្តើមការងារជួសជុល និងសិក្សាទន្ទឹមគ្នា ដោយនឹងសាងសង់នូវប្រភេទសំណង់បេតុងដែលមានលក្ខណ:ជាបង្ហៀរចំនួន ០៤ ទីតាំងដែលនៅចំមុខទឹកហូរបាក់ដាច់តែម្តង មានប្រវែងសរុបជាង ២០០ ម៉ែត្រ នៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ឲ្យស្របទៅនឹងផែនការយុទ្ធនាការអន្តរាគមន៍បន្ទាន់របស់ក្រសួងធនធានទឹក និងឧតុនិយមនៅពេលនេះ គឺធ្វើយ៉ាងណាជួសជុលជាបន្ទាន់បិតភ្ជិតទំនប់រក្សាខ្ចប់ទឹកទុកប្រើប្រាស់ និងធ្វើឲ្យកាន់តែប្រសើរនូវគុណភាពសំណង់ដើម្បីបង្ការការខូតខាតនាពេលអនាគត ។ បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានជួយសាងសាង់ស្ពានឆ្លងកាត់ប្រឡាយមេស្ទឹងស្រែង​ ១​ត្រង់ចំណុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ជាកាដូអនុស្សាវរីយ៍ ជូន​ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់ ។

លោកអភិបាល លោកប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញ ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់មានសេចក្តីសោមន្សរីករាយជាខ្លាំង និងបានថ្លែងអំណរគុណ លោករដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារអន្តរាគមន៍ជួយបន្ថយផលប៉ះពាល់ និង សម្រួលការលំបាករបស់ពួកគាត់លើវិស័យធនធានទឹក ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print