ចំណេះដឹងទូទៅ៖ តើអ្នកដឹងអត់នៅពេលណា ដែលមនុស្សយើង និយាយត្រង់?

ចែករំលែក៖

សុខភាព៖ បើតាមការសង្កេតទៅមនុស្សយើងភាគច្រើន នៅពេលដែលមានការជួបជុំមិត្តភក្តិហើយ តែងតែយកគ្រឿងស្រវឹងមកផឹកដើម្បីស្វាគមន៍គ្នា ហើយនៅពេលដែលជាតិស្រា ចាប់ផ្តើមជ្រៀបចូលក្នុងខ្លួន នោះរឿងសម្ងាត់អ្វីក៏ដោយដែលលាក់ទុកនៅក្នុងចិត្តទាំងអស់ក៏អាចនឹងលើកយកមកនិយាយបែកធ្លាយអស់គ្មានសល់​​​​

ជាក់ស្តែងអ្នកអាចសង្កេតមើលមនុស្សភាគច្រើននៅពេលស្រវឹងពួកគេនឹងស្រែក ច្រៀង ដោយមិនដឹងខ្លួន ទាំងនេះហើយក៏ព្រោះតែជាតិស្រា បានចូលទៅរារាំងប្រព័ន្ធបញ្ជូនសរសៃ​​​ប្រាសាទកណ្តាលនិងសញ្ញានៅខាងក្នុងខួរក្បាល ដែលភាគច្រើន វាមានផលប៉ះពាល់ដល់ការគ្រប់គ្រងស្មារតី និងកាត់បន្ថយនៅការគ្រប់គ្រងសកម្មភាពរបស់ពួកគេ​​​ ដូច្នេះបើចង់ដឹងព័ត៍មានលំអិតសូមអានអត្ថបទដូចខាងក្រោម៖

ជាលទ្ធផលមនុស្សដែលស្រវឹងនឹង ​​និយាយចេញនៅ​​អ្វីៗ និងគ្រប់យ៉ាងជាមួយនឹងការឆ្លើយតបរហ័ស ដោយមិនឆ្លងកាត់នៅការគិត  ឬបើមិនដូច្នេះទេនឹងនិយាយភ្លាមនៅរាល់អ្វីដែលកំពុងតែមាននៅក្នុងចិត្ត ចេញមកក្រៅទាំងអស់តែម្តង

រូបតំណាង

នេះជាការពិតជាតិស្រវឹអាចធ្វើឲ្យ មនុស្សជាច្រើនបើកចំហពី​​អារម្មណ៍ដែលពួកគេកំពុងតែគិតគ្រប់យ៉ាងជាពិសេសរឿងផ្ទាល់ខ្លួនក៏ប៉ុន្តែនៅរាល់​​អ្វីដែលមនុស្សស្រវឹង​​និយាយចេញមក ត្បិតតែ​​ស្មោះត្រង់​ ​តែ​​ក៏មិនប្រាកដថារឿងទាំងនោះសុទ្ធតែជាការពិត ទាំងអស់នោះដែរ ព្រោះថាសូម្បីតែអ្នកវិទ្យាសាស្ត្រក៏បានលើកឡើងផងដែរថា  ពាក្យសម្តីរបស់អ្នកស្រវឹងមិអាចយកជាការយកធ្វើជាការពិតបាននោះទេ

រូបតំណាង

ព្រោះថាអ្នកដែលចូលចិត្ត ទទួលទានគ្រឿងស្រវឹង​​ញឹកញាប់អាចជួបប្រទះអារម្មណ៍ដូចជាកំហឹងការក្រៀមក្រំចំណង់ខាងផ្លូវភេទជាដើម។ ហើយនេះជា មូលហេតុដែលមនុស្សភាគច្រើនតែងលេចឡើងនៅអារម្មណ៍រំជួលចិត្តខ្លាំងនៅពេលស្រវឹង  រហូតពេលខ្លះហ៊ានធ្វើនិងនិយាយនៅអ្វីដែលខ្លួនមិនធ្លាប់ហ៊ានធ្វើពីមុនមកថែមទៀត៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print