ភ្នំពេញ៖ នាឱកាសឈប់សម្រាកបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ នេះ! ក្រសួងទេសចរណ៍ ក្រើនរំលឹកពីការដល់អាជីវកម្មទេសចរណ៍ទាំងអស់ប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងភ្ញៀវតាមប្រព័ន្ធTelegram Bot ។
សូមជម្រាបជូនថា៖ នាឱកាសឈប់សម្រាកបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្រសួងទេសចរណ៏អំពាវនាវអោយមូលដ្ឋានកត់ត្រាវត្តមានភ្ញៀវ ដោយប្រេីប្រព័ន្ធគ្រប់គ្រងទិន្ន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ក្នុងដំណាក់កាល កូវីឌ-១៩ តាមប្រព័ន្ធ Telgram BOT។
លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា ៖ រយៈពេលពីរថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលរួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន៣,៣៨៩នាក់។
លោករដ្ឋមន្ដ្រី បានបន្ដទៀតថា គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖
-ខេត្តសៀមរាប ទទួលបានភ្ញៀវចំនួន ៥៨,៧៩៧នាក់
-ខេត្តកំពត ទទួលបានភ្ញៀវចំនួន ២០,៧៧២នាក់
-ខេត្តព្រះសីហនុ ទទួលបានភ្ញៀវចំនួន ១៨,៩២០នាក់
-ខេត្តកណ្តាល ទទួលបានភ្ញៀវចំនួន ១៤,៥៧៥នាក់
-ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវចំនួន ១១,៩៤៨នាក់
-ខេត្តកោះកុង ទទួលបានភ្ញៀវចំនួន ៨,៩៦៦នាក់
-ខេត្តតាកែវ ទទួលបានភ្ញៀវចំនួន ៨,៦៣៨នាក់
-ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវចំនួន ៧,៧១៨នាក់
-ខេត្តបាត់ដំបង ទទួលបានភ្ញៀវចំនួន ៧,៦៨២នាក់
-រាជធានីភ្នំពេញ ទទួលបានភ្ញៀវចំនួន ៧,៤២៩នាក់។
ជាការកត់សម្គាល់ ដោយពុំមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ និងអាស្រ័យដោយបញ្ហាទឹកជំនន់ ចំនួនភ្ញៀវទេសចរផ្ទែក្នុង មានការថយចុះធៀបឆ្នាំមុន។ បញ្ហាទឹកជំនន់ ក៏បានធ្វើឲ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍ មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមាណ១៣,៣៧៤នាក់ ស្មើតែប្រមាណ៦.៤៦% នៃភ្ញៀវសរុប ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ៥៣,១៦៧នាក់ ស្មើនឹងប្រមាណ ២៥.៦៣% នៃភ្ញៀវសរុប៕
ដោយ៖ សិលា