ខេត្តប៉ៃលិន៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹត្រង់ បានទទួលពាក្យបណ្ដឹងមួយក្នុងករណីរំលោភសេពសន្ថវ:ច្រើនលើកនៅចំណុចចម្ការដំឡូង ស្ថិតនៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយទទួលពាក្យបណ្តឹងភ្លាមនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយកម្លាំងប្រជាការពារភូមិចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់រំលោភនេះរួចយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ។
មន្រ្តីនគរបាលប៉ុស្តិ៍ស្ទឹងត្រង់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆ រ ស ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រ មកដល់ពេលនេះនាងមានផ្ទៃពោះ៦ខែហើយ។
ចំណែកឯជនសង្ស័យឈ្មោះ សួន សារ៉េត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅ ភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាតាចុងរបស់ក្មេងស្រីរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភចៅស្រីចុង(ចៅប្រពន្ធក្រោយ)នោះច្រើនលើកនៅក្នុងចម្ការដំឡូងរហូតមានផ្ទៃពោះ៦ខែប្រាកដមែន។
បន្ទាប់ពីទទួលចម្លើយសារភាពបែបនេះជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា