ប្រមុខ WHO៖ លោក Tedros កំពុង​ដាក់​ខ្លួនឯង​នៅ​ដោយឡែក បន្ទាប់ពី​បាន​ប៉ះពាល់​អ្នក​ផ្ទុក​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO បានបញ្ជាក់ថា បន្ទាប់ពីលោក ​បាន​ប៉ះពាល់​អ្នក​ផ្ទុក​ជំងឺ COVID-19 ពេលនេះកំពុង​ដាក់​ខ្លួនឯង​នៅ​ដោយឡែក។ ប៉ុន្តែលោកប្រមុខ WHOរូបនេះ អះអាងថា លោក​មិនមាន​រោគសញ្ញា​អ្វី​នោះទេ​។​

លោក Tedros Adhanom Ghebreyesus សរសេរ​បញ្ជាក់នៅលើ​បណ្ដាញ​សង្គម Twitter នៅ​យប់​ថ្ងៃទី​១ ខែវិច្ឆិកាម្សិលមិញនេះថា៖«​ខ្ញុំ​ត្រូវបាន​កំណត់ថា ជា​អ្នក​ប៉ះពាល់​បុគ្គល​ម្នាក់​ដែល​ត្រូវបាន​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។​»​។ លោក​បន្តថា លោក​មាន​សុខ​ភាពល្អ​ធម្មតា គ្មាន​រោគសញ្ញា ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់ WHO និង​បន្ត​បំពេញការងារ​ពី​ផ្ទះ​។​

អគ្គនាយក WHO បាន​សង្កត់ធ្ងន់​នៅលើ Twitter ដដែលពី​សារសំខាន់​នៃ​ការអនុវត្ត​តាម​វិធាន​សុខាភិបាល​។ លោក​ពន្យល់ថា ការធ្វើ​បែបនេះ​ជាការ​បំបែក​ច្រវាក់​ចម្លង COVID-19 និង​ទប់ស្កាត់​វីរុស និង​ការពារ​ប្រព័ន្ធ​សុខាភិបាល​ផង​។

សូមជម្រាបថា លោកប្រមុខ WHO ដែលជា​មន្ត្រី​ជួរមុខ​ក្នុងការ​ទប់ទល់​ជំងឺ​រា​ត​ត្បា​សាកល​COVID-19​ ដែល​បាន​ឆ្លង​លើ​មនុស្ស​ច្រើនជាង​៤៦​លាន​នាក់ ដោយ​ក្នុងនោះ​ជិត​១​លាន​២​សែន​នាក់ បាន​បាត់​បង់ជីវិត​។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក នៅតែ​ឈរ​លេខ​រៀង​ទីមួយ​តារាង​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយមាន​អ្នក​ឆ្លង​សរុប​ជាង​៩​លាន​៤​សែន​នាក់ និង​ស្លាប់​ជាង​២៣​ម៉ឺន​នាក់​។ ករណី​ឆ្លង​នៅ​អឺរ៉ុប ក៏​កាន់តែ​ធ្ងន់ធ្ងរ ដោយ​ប្រទេស​ជាច្រើន​ចាប់ផ្ដើម​បិទ​ប្រទេស​ឡើងវិញ​មាន​អង់គ្លេស និង​បារាំង​ជាដើម​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print