ពលរដ្ឋប្រេស៊ីលធ្វើបាតុកម្ម​ប្រឆាំងការចាក់វ៉ាក់សាំងកូវីដ​-១៩​របស់ចិន

ចែករំលែក៖

ពលរដ្ឋប្រេស៊ីលនាំគ្នាធ្វើបាតុកម្ម ប្រឆាំងការប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​របស់ចិន ​។ ពលរដ្ឋនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល​កាលពីថ្ងៃទី​១ខែវិច្ឆិកា បានដង្ហែក្បួនបាតុកម្មប្រឆាំងការប្រើប្រាស់វ៉ាក់សាំង​ Sinovac SVA.O របស់ចិន។
ការធ្វើបាតុកម្មនេះកើតឡើង ក្រោយពេលអភិបាលរដ្ឋ Sao Paulo លោក​ João Doria បានគាំទ្រឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ Sinovac SVA.O របស់ចិន។ បច្ចុប្បន្ន នៅប្រទេសប្រេស៊ីល​កំពុងតែសាកល្បងវ៉ាក់សាំង​ Sinovac SVA.O របស់ចិន ដំណាក់កាលទី៣ ដោយមានលទ្ធផលល្អប្រសើរ។
កាលពីខែតុលា ក្រសួងសុខាភិបាល ប្រេស៊ីលបានប្រកាសថា​នឹងទិញវ៉ាក់សាំងដល់ទៅ​៤៦លានដូសពីក្រុមហ៊ុនSinovac SVA.O របស់ចិន​។ ប៉ុន្តែការទិញនោះ អាស្រ័យទៅលើការឯកភាពពីរដ្ឋាភិបាលនិងបណ្តារដ្ឋ​នៅក្នុងប្រទេសនេះ។
ប្រធានាធិបតីប្រេស៊ីល​លោក Jair Bolsonaro បានប្រកាសថា ​ប្រេស៊ីលនិឹងមិនទិញវ៉ាក់សាំងរបស់ចិននោះឡើយ​។ លោកបានវាយប្រហារចិនយ៉ាងខ្លាំងចាប់តាំងពី​ ឆ្នាំ​២០១៨មក ពេលឃោសនាបោះឆ្នោត​ ហើយមកទល់ពេលនេះ លោក​នៅតែមិនចូលចិត្តចិន ។
ប្រេស៊ីលជាសម្បុកកូវីដ​-១៩​ទី​៣​នៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ៥,៥លាននាក់ហើយ បន្ទាប់ពីអាមេរិក និងឥណ្ឌា ៕

ដោយ៖ ធី រីណា

...

 

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print