ក្មេងស្រីអាយុ​៣ឆ្នាំ នៅមានជីវិត​ក្រោយ៦៥ម៉ោងជាប់ក្រោមគំនរអគារបាក់បែកដោយការរញ្ជួយដី​នៅតួកគី(មានវីដេអូ​)

ចែករំលែក៖

ក្រោយរយៈពេល​៣ថ្ងៃនៃការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ បណ្តាលឲ្យមានអ្នកស្លាប់ជិត​១០០នាក់ និងរបួសជិត​១០០០នាក់។ នៅពេលនេះ កម្លាំងជួយសង្គ្រោះប្រទេសតួកគី បានជួយ សង្គ្រោះក្មេងស្រីអាយុ​​៣ឆ្នាំ​ជាប់ក្រោមអគារបាក់បែក​រយៈពេល ៦៥ម៉ោង​។
បណ្តាញទូរទស្សន៍អាមេរិក CNN បានដកស្រង់ប្រភពព័ត៌មានពីប្រទេសតួកគី នៅថ្ងៃទី​២ខែវិច្ឆិកា បានឲ្យដឹងថា ក្មេងស្រីអាយុ​៣ឆ្នាំត្រូវបានជួយសង្គ្រោះចេញពីគំនរអគារបាក់បែក ក្នុងទីក្រុង Izmir ក្រោយការរញ្ជួយដី​នៅថ្ងៃទី ៣០ខែតុលា​។
មន្ត្រីសង្គ្រោះតួកគីបានឲ្យដឹងថា ក្មេងស្រីត្រូវបានគេស្គាល់មានឈ្មោះElif Perincek អាយុ​៣ឆ្នាំ បានជួយសង្គ្រោះចេញពីគំនរអគារ​​នាថ្ងៃទី​២ខែវិច្ឆិកា ក្រោយ​៦៥ម៉ោង​ជាប់គាំងនៅខាងក្នុងនោះ ។ ក្រុមជួយសង្គ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម​។
រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ប្រទេសតួកគីលោក​ Fahrettin Koca បានឲ្យដឹងថា ម្តាយ​បងស្រីពីរនាក់ និងបងប្រុស របស់កុមារី ឈ្មោះElif Perincek បានជួយសង្គ្រោះចេញ មុននោះ ​ប៉ុន្តែក្នុងចំណោម សមាជិក​

គ្រួសារមានម្នាក់ស្លាប់។ មុនការជួយសង្គ្រោះកុមារីខាងលើប៉ុន្មានម៉ោង ក្រុមជួយសង្គ្រោះក៏ជួយបានក្មេងប្រុសអាយុ​១៤ឆ្នាំម្នាក់ឈ្មោះIdil Sirin ក្រោយជាប់ក្រោមគំនរអគារបាក់បែក ៥៨ម៉ោង​៕​ដោយ៖ធីរីណា

https://youtu.be/4IKCK4cj_QY

...

វីដេអូ៖ ជួយសង្គ្រោះក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់បន្ទាប់ពីបានកប់ក្នុងដីរញ្ជួយដីរយៈពេល ៦៥ ម៉ោង (ប្រភព៖ The Sun)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print