សម្ដេចតេជោ៖ នៅរសៀលថ្ងៃទី១៤ កុម្ភះនេះ ខ្ញុំព្រះករុណាខ្ញុំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលធ្វើដំណើរមកពីរដ្ឋផ្សេងៗជាង ៦០០ នាក់នៅ សណ្ឋាគារ Hyatt Regency, Rancho Mirage

ចែករំលែក៖

សហរដ្ឋអាមេរិកៈ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានមានប្រសាសន៍នៅក្នុងហ្វេសប៊ុកសម្ដេចថា៖  នៅរសៀលថ្ងៃទី១៤ កុម្ភះនេះ ខ្ញុំព្រះករុណាខ្ញុំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលធ្វើដំណើរមកពីរដ្ឋផ្សេងៗជាង ៦០០ នាក់នៅ សណ្ឋាគារ Hyatt Regency, Rancho Mirage។

ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបជុំសួរសុខទុក្ខបងប្អូនខ្មែរយើងនៅទីនេះ ទោះបីមានការនឿយហត់ខ្លះៗដោយសារការធ្វើដំណើរជាង ២០ ម៉ោងមកក៏ដោយ។

ការមានមុខខ្ញុំមកទីនេះ គឺដោយសារកម្ពុជាយើងជាសមាជិកអាស៊ានដែលមានភារកិច្ចរួមជាមួយសមាជិកអាស៊ានផ្សេងទៀតធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅលើកកំពស់កិច្ចសហការឱ្យ កាន់តែខ្ពស់ថែមទៀត។

ខ្ញុំបានឃើញនូវសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ-អាមេរិកនៅទីនេះ គឺកាន់តែផ្តល់នូវទំនុកចិត្តនិងក្តីសង្ឃឹមយ៉ាងខ្លាំងដល់ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដើម្បីថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិយើង។

ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ និងសូមអរគុណជនរួមជាតិដែលបានមកជួបជុំសំណេះសំណាលជាមួយគ្នាថ្ងៃនេះ។ ទោះបីនរណាកាន់បក្សណា ឬកាន់សាសនាអ្វី គឺយើងរួមគ្នាដើម្បីផលប្រយោជន៍ជាតិ។

សូមមេត្តា កុំទាស់គ្នាក្នុងស្រុក ហើយមកទាស់គ្នានៅក្រៅស្រុកហែកហួរបំផ្លាញសេចក្តីសុខរបស់ខ្មែរអោយបរទេសជាន់ឈ្លីមើលងាយជាតិសាសន៍យើង។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិប្រកបតែក្តីសុខហើយរួមគ្នាអោយខ្មែរកាន់តែខ្លាំងឡើង ៕

12742570_955291214519376_1762047157470021328_n

12734076_955291207852710_483795695288300857_n

12744140_955291281186036_2549009389276907479_n

12743978_955291304519367_2378395717895992458_n

12743978_955291364519361_2267238321386201489_n

12729274_955291401186024_7573678236895769941_n

12742402_955291447852686_2947813352285252745_n

12742789_955291507852680_2680820860109370211_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print