លោកអភិបាលខណ្ឌដង្កោ ចុះពិនិត្យគម្រោងផ្លូវ២០១៦ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស

ចែករំលែក៖

​ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចុះពិនិត្យមើលគម្រោងផ្លូវមួយខ្សែ និងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុង​ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស។ ​

​ផ្លូវមួយខ្សែដែលបានចុះពិនិត្យនាព្រឹកនេះ ជាគម្រោងផ្លូវប្រើប្រាស់ថវិការបស់រដ្ឋបាលខណ្ឌ ​ឆ្នាំ២០១៦ ជាផ្លូវបេតុង ឆ្អឹងដែក ដែលតាមគម្រោងមានប្រវែង ៤៥០ម៉ែត្រ និងទទឹង ០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

​តាមរយៈផ្លូវបេតុង ដែលនឹងត្រូវស្ថាបនានាពេលខាងមុខនេះ នឹងបានជួយសម្រួលដល់ការ​ធ្វើដំណើរជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងមានផាសុខភាព ក្នុងការរស់នៅផងដែរ។

​ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋភូមិព្រែកថ្លឹង លោកអភិបាលខណ្ឌដង្កោ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើការសាកសួរ​សុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងបានគិតគូដល់ការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។ លោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលឯកឧត្តមតែងបានគិតគូរ និងអភិវឌ្ឍន៍មូលដ្ឋាន ជាមួយគ្នាលោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅ​មួយថ្ងៃ របស់ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានយើង ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិត របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

​ប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវការសារទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ ​លើការលំបាក បញ្ហានានារបស់ពួកគាត់ ព្រមទាំងបានដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕

IMG_8300

IMG_8301

IMG_8299

IMG_8298

IMG_8302

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print