បាញ់ប្រហារនៅទីក្រុងVienna ប្រទេសអូទ្រិស ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៧នាក់ស្លាប់ និង​រងរបួសជាច្រើននាក់ទៀតនៅក្នុងហេតុការណ៍បាញ់ប្រហារនៅខាងក្រៅព្រះវិហារជនជាតិជី្វហ្វ នៅកណ្តាលទីក្រុង​ Vienna ប្រទេសអូទ្រិស​។​ ប៉ូលិសបានប្រកាសឲ្យដឹងថា មានករណីផ្ទុះអាវុធ​៦កន្លែងផ្សេងគ្នា ទើប នាយករដ្ឋមន្ត្រីអូទ្រិស លោក Sebastian Kurz ចាត់ទុកថាជាការវាយប្រហារភេរវកម្ម។
ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង​២០យប់ថ្ងៃទី​២ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ដោយមានការចូលរួមពីក្រុមខ្មាន់កាំភ្លើងជាច្រើននាក់​។ ខ្មាន់កាំភ្លើងម្នាក់​ស្លាប់ដោយការបាញ់ប្រហារពីកម្លាំងប៉ូលិស និង ម្នាក់ទៀតត្រូវបានចាប់ខ្លួន។
ប៉ូលិសទីក្រុងVienna បានឲ្យដឹងថា មានការបាញ់ប្រហារដល់ទៅ​៦កន្លែងផ្សេងគ្នា ​។ បណ្តាញទូរទស្សន៍ ORF របស់ប្រទេសអូ
ទ្រិសបានផ្សាយថា មានមនុស្សរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ក្នុងនោះមានទាំងប៉ូលិសផងដែរ​។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​Karl Nehammer បានបញ្ជាក់ថា ការវាយប្រហារទាំង​៦កន្លែង គឺស្ថិតនៅ​ជិតព្រះវិហារជនជាតិជ្វីហ្វទាំងអស់ ។
ជាមួយគ្នានេះដែរ បណ្តាញទូរទស្សន៍ OE24 បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិសដែលបានឲ្យដឹងថា មានមនុស្ស​៧នាក់ស្លាប់នៅមុខព្រះវិហារជនជាតិជ្វីហ្វ​ក្នុងទីក្រុង Vienna។ បណ្តាញទូរទស្សន៍ខាងលើបានផ្សាយថា មានស្នូរកាំភ្លើងប្រមាណ​៥០គ្រាប់។ ពេលនេះកម្លាំងសន្តិសុខកំពុងតែតាមចាប់ខ្លួនខ្មាន់កាំភ្លើង ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print