ចិន​៖ អាចនឹងក្ដៅស្លឹកត្រចៀក​មិន​ខាន ខណៈ​អា​មេ​រិ​ក យល់ព្រម​លក់​ដ្រូ​ន​តម្លៃ​៦០០​លាន​ដុល្លារ​ឲ្យតៃវ៉ាន់​

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមក្នុងលិខិតជូនដំណឹងទៅកាន់សភា ក្រសួងការបរទេសអាមេរិបានបញ្ជាក់នៅថ្ងៃទី ខែវិច្ឆិកា ម្សិលមិញនេះថា៖ខ្លួនបានផ្ដល់ភ្លើងបៃតងលើការទិញដ្រូនដែលបញ្ជាពីចម្ងាយចំនួនបួនប្រភេទពីសំណាក់តៃវ៉ាន់ និងគ្រឿងបរិក្ខារពាក់ព័ន្ធ ដែលមានតម្លៃសរុប៦០០លានដុល្លារ

ជាក់ស្តែងក្នុងលិខិតជូនដំណឹងទៅកាន់សភា ក្រសួងការបរទេសអាមេរិ បានជូនដំណឹងដល់សភាពីការយល់ព្រមរបស់ខ្លួនលើសំណើទិញដ្រូតម្លៃ៦០០លានដុល្លាររបស់តៃវ៉ាន់ នេះជាការយល់ព្រមលើគម្រោងទិញអាវុធមួយទៀតរបស់ទីក្រុងវ៉ាស៊ីនតោន បន្ថែមពីលើគម្រោងទិញអាវុធជាច្រើនមុខកាលពីខែមុន ហើយក៏មិនខុសពីលើកមុនៗដែរ ចិនប្រាកដជាក្ដៅស្លឹកត្រចៀកមិនខាន

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP បាននិយាយថា

ក្រសួងការបរទេសអាមេរិគម្រោងលក់អាវុធនេះ នឹងបម្រើផលប្រយោជន៍ជាតិ សន្តិសុខ និងសេដ្ឋកិច្ចរបស់អាមេរិកតាមរយៈការគាំទ្រតៃវ៉ាន់ក្នុងការបន្តធ្វើទំនើបកម្មអាវុធរបស់ខ្លួន និងដើម្បីធានាសមត្ថភាពការពារខ្លួន បន្ថែមពីនេះក្រសួងបានគូសបញ្ជាក់យ៉ាងដូច្នេះថា «​គម្រោងលក់ នឹងជួយបង្កើនសន្តិសុខប្រទេសដែលទិញ និងជួយរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា សេដ្ឋកិច្ច និងដំណើរការក្នុងតំបន់​»

សូមជម្រាបថា ដ្រូទាំងនេះ សម្រាប់អាមេរិកក៏ជួយពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់តាមរយៈការពង្រឹងសមត្ថភាពស៊ើបការណ៍ និងយកការណ៍ ក៏ដូចជាជួយបង្ហាញអានុភាពប្រឆាំងនឹងសកម្មភាពយោធាណាមួយ បើទោះមិននិយាយចំ អាមេរិកចង់និយាយសំដៅចិនដែលគំរាមប្រើកម្លាំងទ័ពដើម្បីគ្រប់គ្រងតៃវ៉ាន់

គួរបញ្ជាក់ថា ការលក់ដ្រូខាងលើនេះ ជាគម្រោងលក់អាវុធចុងក្រោយមួយទៀតរបស់អាមេរិកឲ្យតៃវ៉ាន់ ព្រោះកាលពីសប្ដាហ៍មុនអាមេរិកទើបផ្ដល់ភ្លើងបៃតងលក់មីស៊ី Harpoon ឲ្យតៃវ៉ាន់តម្លៃ.៣៧ពាន់លានដុល្លាររួចហើយ វាក៏កើតឡើងក្រោយចិនទើបដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលលក់អាវុធឲ្យតៃវ៉ាន់ផងនោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print