អាមេរិក៖ ក្រោយបញ្ចប់ការបោះឆ្នោត ពលរដ្ឋជាច្រើននៅទីក្រុងPortland ក្នុងរដ្ឋ Oregon នៅយប់ថ្ងៃទី៣ខែតុលា បន្ទាប់ពីបោះឆ្នោតរួចក៏នាំគ្នាធ្វើបាតុកម្មប្រឆាំង ការរើសអើងជាតិសាសន៍ ។ ពលរដ្ឋដែលចូលរួមធ្វើបាតុកម្មនោះមិនពាក់ម៉ាស់ការពារឡើយ។
ជាមួយគ្នានេះដែរពលរដ្ឋជាច្រើន ក៏បានរងចាំលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលអាចផ្លាស់ប្តូរ នយោបាយដឹកនាំល្អប្រសើរជាងមុន។
នៅពេលនេះដែរ ប្រធានាធិបតីដូណាល់ ត្រាំក៏បានថ្លែងសុន្ទរកថានៅសេតវិមានពីការបោះឆ្នោត ។ លោកត្រាំបានប្រកាសថានេះជាសន្និសីទកាសែតយឺតបំផុតរបស់លោក។លោកបន្តទៀតថា «ខ្ញុំសូមអរគុណដល់ពលរដ្ឋអាមេរិក ដែលបន្តស្រឡាញ់គាំទ្រខ្ញុំ។ ប៉ុន្តែក៏មានមនុស្សមួយក្រុម អាក្រក់ ហើយយើងមិនអាចឈរអោបដៃមើលឡើយ»។
លោកត្រាំបន្តទៀតថា «ពេលដំបូងយើងគ្មានសង្ឃឹមឈ្នះនៅក្នុងរដ្ឋ ហ្ល័រីដា ដែលមានដល់ទៅ២៩ កៅអីតំណាងនោះឡើយ តែទីបំផុតយើងបានឈ្នះ»។
គិតមកដល់វេលាម៉ោង២និង៣០នាទីម៉ោងនៅក្នុងប្រទេសកម្ពុជា លទ្ធផលបោះឆ្នោតនៅអាមេរិក រក្សាដដែលគឺលោកបៃឌិនទទួលបាន ២៣៨ ។ ចំណែកលោកត្រាំទទួលបាន២១៣កៅអីតំណាង៕
ដោយ៖ ធី រីណា