Neymar នឹងចុះកុងត្រាថ្មីនៅ PSG ដោយបញ្ចប់ការសង្ស័យមកBarcelona វិញ

ចែករំលែក៖

ក្តីសុបិនចង់ឃើញ Neymar ក្នុងការពាក់អាវរបស់ក្រុម Barcelona គឺជិតចប់ហើយ ព្រោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានបញ្ជាក់យ៉ាងច្បាស់ដល់ក្លិប Paris Saint-Germain ថា គាត់ចង់បន្តកុងត្រាថ្មី

Neymar យល់ថា វាស្ទើរតែមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការវិលត្រឡប់ទៅកាន់ទឹកដីចាស់ Camp Nou វិញ ដែលជាកន្លែងដែលគាត់បានចាកចេញកាលពីឆ្នាំ២០១៧ ដោយសារតែស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នដែល Barcelona យល់ថា ខ្លួនឯងមានអាយុ២៨ឆ្នាំសប្បាយរីករាយនៅក្នុងរដ្ឋធានីបារាំង ហើយបានសម្តែងការចង់នៅ PSG ស្របពេលដែលគាត់ក៏បានជូនដំណឹងដល់នាយកកីឡារបស់ក្លិបលោកLeonardo ផងដែរថា គាត់ចង់បន្តកុងត្រាបន្តទៀតនេះ ។

ទោះយ៉ាងណា PSG នឹងមិនផ្តល់អាទិភាពដល់ Neymar នូវកិច្ចសន្យាថ្មីទេ ព្រោះពួកគេផ្តោតតែលើការលើកទឹកចិត្តដល់ខ្សែប្រយុទ្ធវ័យក្មេងKylian Mbappe ឱ្យបន្តការស្នាក់នៅជាមួយក្លិបន្តទៀត។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ហើយក្លិបនានាដូចជា Real Madrid, Liverpool, Juventus និងសូម្បីតែBarcelona ក៏មានកីឡាកររូបនេះនៅក្នុងបញ្ជីបំណងរបស់គេដែរ

ទាក់ទងនឹងព័ត៌ខាងលើនេះគឺមិនបារម្ភចំពោះ Neymar ទេ ដែលអ្នកដឹកនាំរបស់ PSG ថា គាត់នឹងទទួលយកការកាត់ប្រាក់ខែដើម្បីស្នាក់នៅក្នុងក្លិបនេះបន្តទៀត។ និយាយម្យ៉ាងទៀតគាត់មិនមានបំណងបោះបង់ប្រាក់ខែរបស់គាត់ចំនួន ៣០ លានអឺរ៉ូក្នុងមួយឆ្នាំទេ

ដូច Mbappe ដែរកិច្ចសន្យារបស់កីឡាករអន្តរជាតិប្រេស៊ីល Neymar នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២ ដូច្នេះប្រសិនបើគាត់មិនយល់ព្រមលើកិច្ចព្រមព្រៀងថ្មីទេ គាត់នឹងមានសេរីភាពក្នុងការចាប់ផ្តើមចរចាការផ្លាស់ប្តូរដោយសេរីទៅកាន់ក្លិផ្សេងនៅខែមករា ឆ្នាំនោះ

Neymar គឺជាកីឡាករសំខាន់ម្នាក់នៅក្នុងគម្រោងរបស់ PSG ទោះបីជាបច្ចុប្បន្នរូបគេរងរបួស ហើយនឹងក្លាយជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមរបស់លោក Thomas Tuchel នៅក្នុងការ ប្រកួតនាពេលខាងមុខរបស់ពួកគេក្នុងលីកកំពូលបារាំង និងក្របខ័ណ្ឌ Champions League ។ ចាប់តាំងពីបញ្ចប់ការផ្ទេរក្នុងតម្លៃកំណត់ត្រាពិភពលោកទៅ PSG ក្នុងឆ្នាំ២០១៧ Neymar បានលេងសរុប៩១ប្រកួតដែលក្នុងនោះគាត់រកបាន៧២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន៤៥ដង ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print