លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងប្រតិភូម្ចាស់អំណោយផ្ទះគឺ លោក ស្រី លឹម ឈីវហូរ បានមកប្រគល់ផ្ទះទេតាចំនួន០៤ ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹងក្នុងស្រុក ស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០១៦លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងប្រតិភូម្ចាស់អំណោយផ្ទះគឺ លោក ស្រី លឹម ឈីវហូរ បានមកប្រគល់ផ្ទះទេតាចំនួន០៤ ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹងក្នុងស្រុក ស្អាង ខេត្តណ្ដាល ។

១ . ផ្ទះលេខ ១៥២ ប្រគល់ជូនលោកតា ជួន ជុំ អាយុ៨៧ឆ្នាំ គ្មានទីពឹង រស់នៅភូមិស្វាយកើត ឃុំគោកទ្រព្យ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

២ . ផ្ទះលេខ១៥៣ ប្រគល់ជូនលោកតា ព្រាប ខេន អាយុ៨៥ឆ្នាំ និងលោកយាយខៀវ រាំ រស់នៅភូមិស្វាយកើត ឃុំគោកទ្រព្យ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

៣ . ផ្ទះលេខ១៥០ ប្រគល់ជូនលោកយាយ ជុំ សារឿន អាយុ៧៩ឆ្នាំ រស់នៅភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

៤ . ផ្ទះលេខ១៥១ ប្រគល់ជូនលោកយាយ អ៊ំុ យិន អាយុ៧៨ឆ្នាំ រស់នៅភូមិព្រែកគ្រូស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
អំណោយផ្ទះទាំង០៤ ខ្នងនេះបានមកពីសប្បុរសជន លោកស្រីឧកញ៉ា លឹម ឈូវហួរ ។

ការប្រគល់ផ្ទះចំនួន០៤ ខ្នងនោះក្រុមការងារក៏បានចែកអំណោយមានសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយជាច្រើននាក់ផងដែរ៕

image

image

image

image

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print