រដ្ឋ Arizona បានគាំទ្រលោកត្រាំក្នុងការបោះឆ្នោតនៅឆ្នាំ២០១៦ ពេលនេះបានងាកមកគាំទ្រ លោកបៃឌិនវិញ ហើយ ។ នៅមុខអគាររដ្ឋាភិបាលក្នុងទីក្រុង Phoenix រដ្ឋPhoenix បរុសពីរនាក់ប្រដាប់ដោយកាំភ្លើងយន្ត ឈរមុខទីកន្លែងរាប់សន្លឹកឆ្នោត ។ កាលពីយប់ថ្ងៃទី៥ខែវិច្ឆិកា មានក្រុមអ្នកគាំទ្រលោកត្រាំប្រមាណ២០០នាក់ទៅកាន់ទីនោះទាមទារឲ្យឈប់រាប់សន្លឹកឆ្នោត។
ពេលនេះនៅក្នុងរដ្ឋ Georgia ដែលមានពលរដ្ឋរស់នៅ ដល់ទៅ១១លាននាក់ មានកៅអីតំណាងដល់ទៅ១៦ កំពុងតែរាប់សន្លឹកឆ្នោត ដោយពេលនេះមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ។ ពីមុនលោកត្រាំនាំមុខនៅក្នុងរដ្ឋនេះដល់ទៅជាង៧សែនសន្លឹក តែពេលនេះនាំមុខតែ ៦៦៥សំឡេងប៉ុណ្ណោះ។
នៅក្នុងរដ្ឋGeorgia លោកបៃឌិនទទួលបានសំឡេងគាំទ្រសរុប 2.447.518សន្លឹក ។ ចំណែកលោកត្រាំវិញ ទទួលបាន 2.448.183 ។ ដូច្នេះលោកត្រាំ នាំមុខតែ៦៦៥ប៉ុណ្ណោះ។ ដូច្នេះនៅក្នុងរដ្ឋ Georgia លោកបៃឌិននៅមានសង្ឃឹមយកឈ្នះ ហើយបើឈ្នះនោះលោកត្រាំ មិនមានឱកាសទៀតឡើយ។ បច្ចុប្បន្នការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋGeorgia បាន ៩៨ភាគរយហើយ។
កាលពីការបោះឆ្នោត ឆ្នាំ២០០០ នៅក្នុងរដ្ឋ Florida មានដល់ទៅ ២៩ កៅតំណាង ពេលនោះ លោកGeorge W. Bush ទទួលបានជ័យជម្នះ ដោយមានសម្លេងលើសគូប្រជែងតែ៥៣៧សម្លេងប៉ុណ្ណោះ ហើយកៅអីតំណាងទាំង ២៩ បានទៅលោកប៊ូសទាំងអស់៕ដោយ៖ធីរីណា
អ្នកគាំទ្រលោក Trump នាំយកកាំភ្លើងវែងទៅកន្លែងបោះឆ្នោតនៅទីក្រុង Phoenix រដ្ឋ Arizona នៅល្ងាចថ្ងៃទី ៥ ខែវិច្ឆិកា។ រូបថត៖ Twitter/@viaSimonRomero.