រដ្ឋាភិបាល​ថៃ៖ ប្រកាស​បិទ​វេ​ប​សាយ​អាសអាភាស​ដ៏​ល្បី Pornhub និង​វេ​ប​សាយ​ផ្សេងទៀត​ប្រមាណ​១៩០ ដោយ​សំអាងថា​ខុសច្បាប់​

ចែករំលែក៖

អន្តរជាតិ៖ វេ​ប​សាយ​អាសអាភាស​ដ៏​ល្បី Pornhub និង​វេ​ប​សាយ​ផ្សេងទៀត​ប្រមាណ​១៩០ ដែល​ទាក់ទិន​នឹង​វេ​ប​សាយ​អាសអាភាស និង​ល្បែងស៊ីសង ត្រូវបានរដ្ឋាភិបាល​ថៃ កាលពីថ្ងៃទី​៣ ខែវិច្ឆិកាថ្មីៗនេះ បានប្រកាសបិទដោយ​សំអាងថា វេ​ប​សាយ​ទាំងនោះ គឺ​ខុសច្បាប់​។បន្ទាបព់បញ្ហា​នេះ បាន​បង្ក​ឲ្យ​ប្រជាជន​ថៃ ជាពិសេស​យុវជន មិន​ពេញចិត្ត​យ៉ាងខ្លាំង និង​ធ្វើបាតុកម្ម​ឲ្យ​បើក​ឡើងវិញ​។

​បើតាមការអះអាងពីលោក Puttipong Punnakanta រដ្ឋមន្ត្រី​ឌីជីថល​ថៃ បាន​លើកឡើងថា ការបិទ​វេ​ប​សាយ Pornhub និង​វេ​ប​សាយ​ផ្សេងទៀត ដែល​ទាក់ទិន​នឹង​ល្បែងស៊ីសង និង​អាសអាភាស​នោះ ដោយសារ វា​ជា​វេ​ប​សាយ​ខុសច្បាប់ ដោយ​ផ្អែក​ទៅតាម​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​។

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ បាននិយាយថា ការប្រកាស​បែបនេះ បាន​បង្ក​ឲ្យ​ប្រជាជន​ថៃ ជាពិសេស​យុវជនមិនសូវ​ពេញចិត្ត​ឡើយ ហើយ​ថែមទាំង​មាន​ប្រជាជន​ខ្លះ បានធ្វើ​បាតុកម្ម​នៅក្បែរ​ក្រសួង​ឌីជីថល​ថៃ​ថែមទៀត ក្នុងពេល​ថ្មីៗ​នេះ​។ បើតាម​ការយល់ឃើញ​រប​ស់​ប្រជាជន​ថៃ វេ​ប​សាយ Pornhub មិនមែន​បិទ​ដោយសារ​ខុសច្បាប់​ឡើយ ប៉ុន្តែ​វា​អាច​ទាក់ទិន​ជាមួយនឹង​វីដេអូ​មួយដែលមាន​វត្តមាន​រប​ស់​ព្រះមហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ ជាមួយនឹង​នារី​ម្នាក់ ដែល​អាក្រាត​នៅក្នុង​កម្មវិធី​មួយ​។

​បន្ទាប់ពី​បិទ​មិន​ឲ្យ​ចូលទៅក្នុង​វេ​ប​សាយ​បាន ប្រជាជន​ថៃ បាន​សរសេរ #savepornhub ព្រោងព្រាត នៅលើ​បណ្តាញ​សង្គម​Twitter នា​ថ្ងៃទី​៣ ខែវិច្ឆិកា​កន្លងទៅ​។ ការសរសេរ​បែបនេះ ជាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ បើក​វេ​ប​សាយ​ដ៏​ល្បី​មួយ​នេះ​ឡើងវិញ​។

​បន្ថែមពីនេះ ប្រជាជន​ថៃ​មួយចំនួន ក្រៅពី​ការទាមទារ​ឲ្យ​បើក​ឡើងវិញ បាន​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងទៀត ដើម្បី​ចូលទៅក្នុង​វេ​ប​សាយPornhub ផងដែរ​។ វិធី​ដ៏​ល្អ​បំផុត ជាការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឯកជន (VPN) ។ តាម​ការអះអាង​របស់​ក្រុមហ៊ុន Top10VPN ចំនួន​នៃ​ការស្វែងរក VPN បាន​កើន​ឡើ​ន​ប្រមាណ ៦៤០​ភាគរយ បើ​ធៀប​នឹង​ខែកញ្ញា ដល់​តុលា​កន្លងទៅ​។ ការប្រើប្រាស់​VPN ជា​ផ្លូវ​ល្អ​បំផុត​ដើម្បី​គេចចេញ​ពី​ការតាមដាន​របស់​រដ្ឋា​ភិ​បាល​ថៃ​។

​គួរបញ្ជាក់ថា ប្រជាជន​ថៃ ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​ចូលរួម​ធ្វើបាតុកម្ម​ជាច្រើន ដើម្បី​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ចុះ​ចេញពី​តំណែង​, ការធ្វើ​កំណែ​ង​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដើម​។ តាមរយៈ​កិច្ចប្រជុំសភា​កន្លងទៅ ភាគី​មួយចំនួន បាន​យល់ព្រម​ឲ្យ​បង្កើត​គណៈកម្មាធិការ​រួបរួម ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ថៃ ប៉ុន្តែ​ក្រុមបាតុករ​ថៃ​មួយចំនួននៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បាន​ច្រានចោល​ការបង្កើត​គណៈកម្មាធិកា​រ​មួយ​នេះ និង​បន្ត​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print