អ្នកគាំទ្រលោកត្រាំ យកកាំភ្លើង​ទៅមុខកន្លែងរាប់សន្លឹកឆ្នោតនៅ Arizona

ចែករំលែក៖

រដ្ឋ Arizona បានគាំទ្រលោកត្រាំក្នុងការបោះឆ្នោតនៅឆ្នាំ​២០១៦ ពេលនេះបានងាកមកគាំទ្រ លោកបៃឌិនវិញ ហើយ ។ នៅមុខអគាររដ្ឋាភិបាលក្នុងទីក្រុង Phoenix រដ្ឋ​Phoenix បរុសពីរនាក់ប្រដាប់ដោយកាំភ្លើងយន្ត ឈរមុខទីកន្លែងរាប់សន្លឹកឆ្នោត ។ កាលពីយប់ថ្ងៃទី​៥ខែវិច្ឆិកា មានក្រុមអ្នកគាំទ្រលោកត្រាំ​ប្រមាណ​២០០នាក់ទៅកាន់ទីនោះទាមទារឲ្យឈប់រាប់សន្លឹកឆ្នោត។

ពេលនេះនៅក្នុងរដ្ឋ ​Georgia ដែលមានពលរដ្ឋ​រស់នៅ ដល់ទៅ​១១លាននាក់ មានកៅអីតំណាងដល់ទៅ​១៦ កំពុងតែរាប់សន្លឹកឆ្នោត ដោយពេលនេះមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ។​ ពីមុនលោកត្រាំនាំមុខនៅក្នុងរដ្ឋ​នេះដល់ទៅជាង​៧សែនសន្លឹក តែពេលនេះ​នាំមុខតែ ៦៦៥សំឡេង​ប៉ុណ្ណោះ។
នៅក្នុងរដ្ឋ​Georgia​ លោកបៃឌិនទទួលបានសំឡេងគាំទ្រសរុប 2.447.518​សន្លឹក ។ ចំណែកលោកត្រាំវិញ ទទួលបាន 2.448.183 ។ ដូច្នេះលោកត្រាំ នាំមុខតែ​​៦៦៥ប៉ុណ្ណោះ​។ ​ដូច្នេះ​នៅក្នុងរដ្ឋ Georgia​ លោកបៃឌិននៅមានសង្ឃឹមយកឈ្នះ ​ហើយបើឈ្នះនោះលោកត្រាំ មិនមានឱកាសទៀតឡើយ។ បច្ចុប្បន្នការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋ​Georgia​ បាន ៩៨ភាគរយហើយ​។
កាលពីការបោះឆ្នោត ឆ្នាំ​២០០០ នៅក្នុងរដ្ឋ​ Florida មានដល់ទៅ ២៩ កៅតំណាង ពេលនោះ លោក​George W. Bush ទទួលបានជ័យជម្នះ ដោយមានសម្លេងលើសគូប្រជែងតែ​៥៣៧សម្លេង​ប៉ុណ្ណោះ ហើយកៅអីតំណាងទាំង​ ២៩ បានទៅលោកប៊ូសទាំងអស់៕​ដោយ៖ធីរីណា

...

អ្នកគាំទ្រលោក Trump នាំយកកាំភ្លើងវែងទៅកន្លែងបោះឆ្នោតនៅទីក្រុង Phoenix រដ្ឋ Arizona នៅល្ងាចថ្ងៃទី ៥ ខែវិច្ឆិកា។ រូបថត៖​ Twitter/@viaSimonRomero.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print