ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែធ្វើឲ្យពិភពលោក សើចចំអក មិនឲ្យតម្លៃដល់បិតាប្រជាធិបតេយ្យ ដោយសារតែសកម្មភាព អាត្មានិយមរបស់លោកត្រាំ។ ការបោះឆ្នោតនៅអាមេរិក តាំងពីដើមមក មិនដែលមានហេតុការបែបនេះឡើយ តែចំពោះលោកត្រាំ វិញបានចោទប្រកាន់គ្រប់យ៉ាង ទាំងការបន្លំសន្លឹកឆ្នោត …រហូតដល់ទាមទារបញ្ឈប់ការរាប់សន្លឹកឆ្នោតទៀតផង។
សារព័ត៌មាន New York Times បានផ្សាយថា បុគ្គលសំខាន់ៗជាច្រើនរូប របស់គណបក្សសាធារណរដ្ឋ បាន«ធ្វើចត្តាឡីស័ក»ដោយខ្លួនឯង គឺមិនមែនដោយសារឆ្លងកូវីដ១៩នោះឡើយ គឺផ្តាច់ខ្លួនចេញឲ្យឆ្ងាយពីលោកត្រាំ ក្រោយលោកត្រាំចោទថាមានការបន្លំសន្លឹកឆ្នោត នោះមិនមែនជាចក្ខុវិស័យរបស់មេដឹកនាំមហាអំណាចអាមេរិកឡើយ។
សមាជិកព្រឹទ្ធភាអាមេរិក ក៏ជាអតីតបេក្ខភាពប្រធានាធិតី លោក Mitt Romney មកពីគណបក្សសាធារណរដ្ឋក៏បានលើកឡើងថា «ការរាប់គ្រប់សន្លឹកឆ្នោតទាំងអស់គឺជាបេះដូចនៃ របបប្រជាធិបតេយ្យ»។ កាលពីយប់ថ្ងៃទី៥ខែវិច្ឆិកាលោកត្រាំស្នើឲ្យឈប់រាប់សន្លឹកឆ្នោត តាមបណ្តារដ្ឋ ដែល លោកនាំមុខ ខ្លាចរាប់ទៅសន្លឹកឆ្នោតលោកបៃឌិនកើនឡើង ហើយពេលនេះគឺពិតជាកើនមែន។
លោកMitt Romney បានបន្តទៀតថា« សូមជឿជាក់នឹងប្រជាធិបតេយ្យ ទៅលើរដ្ឋធម្មនុញ្ញ របស់យើង ជឿជាក់លើពលរដ្ឋអាមេរិក»។
ចំណែក សមាជិកព្រឹទ្ធសភាផ្សេងទៀត លោកPat Toomey បានបញ្ជាក់ថា រាល់សន្លឹកឆ្នោតទាំងអស់គឺស្របច្បាប់ ហើយត្រូវតែរាប់ មិនថាត្រូវចំណាយពេលយូរប៉ុណ្ណានោះឡើយ៕
ដោយ៖ធីរីណា