ក្រុមចារកិច្ចអាមេរិកបង្កើនកម្លាំងការពារអនាគត«ប្រធានាធិបតីថ្មីអាមេរិក ចូ បៃឌិន »

ចែករំលែក៖

ក្រុមចារកិច្ច ការពារជាសម្ងាត់របស់អាមេរិក បានបើកកិច្ចប្រជុំបន្ទាន់ដោយសម្រេចបន្ថែមកម្លាំងការពារ «ប្រធានាធិបតីថ្មី»របស់អាមេរិក គឺលោកចូបៃឌិន ក្រោយពេល លោកបានយកឈ្នះនៅក្នុងរដ្ឋសំខាន់គឺ Georgia។ ជ័យជម្នះខាងលើ នឹងជួយឲ្យលោកបៃឌិនកាន់តែ​ច្បាស់ថា តំណែងប្រធានាធិបតី ប្រាកដជាបានមកលើរូបលោក។
នៅល្ងាចថ្ងៃទី ៦ខែវិច្ឆិកា​(ពេលវេលានៅកម្ពុជា) លទ្ធផលបោះឆ្នោត នៅក្នុងរដ្ឋ Georgia ជ័យជម្នះបានមកលើកលោកបៃឌិន វិញ ក្រោយពេលលោកត្រាំ​នាំមុខ អស់ប៉ុន្មានថ្ងៃកន្លងមក​។ តាមសារព័ត៌ Fox News នៅវេលាម៉ោង ១៤និង ៤០​នាទី​ ចំនួនសំឡេងគាំទ្រលោកបៃឌិន ស្រាប់តែលោតឡើងច្រើនជាងលោកត្រាំ វិញ គឺលោកបៃឌិន ទទួលបាន 2.449.371 សំឡេង ចំណែកលោកត្រាំ​ទទួលបាន 2.448.454 ។ រដ្ឋGeorgia​មានចំនួនកៅអីតំណាងដល់ទៅ១៦ ។
បើទោះបីលោកបៃឌិនននាំមុខ​ក្តី ​ប៉ុន្តែមិនទាន់ ប្រកាសជាផ្លូវការនៅឡើយទ​។ នៅពេលនេះ លោកបៃឌិនរក្សា ២៦៤ ដដែល ចំណែកលោកត្រាំ វិញ ក៏នៅតែ​២១៤កៅអីតំណាង ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅតាមបណ្តារដ្ឋ គឺកំណត់យកកៅអីតំណាង ចំនួន ៥៣៨ កៅអី ហើយបើបេក្ខភា​ពរូបណាទទួលបានចំនួនកៅអីតំណាង​ទាបបំផុត​២៧០ នឹងក្លាយជាប្រធានាធិបតីអាមេរិក ។ ដូច្នេះ​បើលោកបៃឌិន ឈ្នះក្នុងរដ្ឋ Georgia គឺគ្មានអ្វីត្រូវ និយាយទៀតឡើយ តំណែងប្រធានាធិបតី អាមេរិក ប្រាកដជាបានមកលោកបៃឌិន៕​ ដោយ​៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print