ផ្ទៃក្នុងគណបក្សសាធារណរដ្ឋ អស់ការអត់ធ្មត់ចំពោះលោកត្រាំ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែធ្វើឲ្យពិភពលោក​ សើចចំអក មិនឲ្យតម្លៃដល់បិតាប្រជាធិបតេយ្យ ដោយសារតែសកម្មភាព អាត្មានិយមរបស់លោកត្រាំ​។ ការបោះឆ្នោតនៅអាមេរិក តាំងពីដើមមក មិនដែលមានហេតុការបែបនេះឡើយ ​តែចំពោះលោកត្រាំ វិញ​បានចោទប្រកាន់គ្រប់យ៉ាង ទាំងការបន្លំសន្លឹកឆ្នោត …រហូតដល់ទាមទារបញ្ឈប់ការរាប់សន្លឹកឆ្នោតទៀតផង។
សារព័ត៌មាន​ New York Times បានផ្សាយថា បុគ្គលសំខាន់ៗជាច្រើនរូប របស់គណបក្សសាធារណរដ្ឋ​ បាន«ធ្វើចត្តាឡីស័ក»ដោយខ្លួន​ឯង​ គឺមិនមែនដោយសារឆ្លងកូវីដ​១៩នោះឡើយ គឺផ្តាច់ខ្លួនចេញឲ្យឆ្ងាយពីលោកត្រាំ ក្រោយលោកត្រាំចោទថា​មានការបន្លំសន្លឹកឆ្នោត នោះមិនមែនជាចក្ខុវិស័យរបស់មេដឹកនាំមហាអំណាចអាមេរិកឡើយ។
សមាជិកព្រឹទ្ធភាអាមេរិក ក៏ជាអតីតបេក្ខភាពប្រធានាធិតី លោក Mitt Romney មកពីគណបក្សសាធារណរដ្ឋ​ក៏បានលើកឡើងថា «ការរាប់គ្រប់សន្លឹកឆ្នោតទាំងអស់​គឺជាបេះដូចនៃ របបប្រជាធិបតេយ្យ»។ កាលពីយប់ថ្ងៃទី​៥ខែវិច្ឆិ​កាលោកត្រាំស្នើឲ្យឈប់រាប់សន្លឹកឆ្នោត តាមបណ្តារដ្ឋ ដែល លោកនាំមុខ ខ្លាចរាប់ទៅសន្លឹកឆ្នោតលោកបៃឌិនកើនឡើង ហើយពេលនេះគឺពិតជាកើនមែន។
លោកMitt Romney បានបន្តទៀតថា​« សូមជឿជាក់នឹងប្រជាធិបតេយ្យ ​ទៅលើរដ្ឋធម្មនុញ្ញ របស់យើង ​ជឿជាក់លើពលរដ្ឋអាមេរិក​»។
ចំណែក សមាជិកព្រឹទ្ធសភាផ្សេងទៀត លោក​Pat Toomey បានបញ្ជាក់ថា រាល់សន្លឹកឆ្នោតទាំងអស់គឺស្របច្បាប់ ហើយត្រូវតែរាប់ មិនថាត្រូវចំណាយពេលយូរប៉ុណ្ណានោះឡើយ៕

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print