ពលរដ្ឋ​ដែនដី​កោះ​ព័រ​តូ​រី​កូ នាំគ្នាធ្វើ​ប្រជាមតិ​លើ​លក្ខន្តិកៈ​នៃ​ដែនដី​របស់ខ្លួន​ ដោយ​ចង់​ប្រែក្លាយ​ទៅជា​រដ្ឋ​មួយ​របស់អាមេរិក​

ចែករំលែក៖

អន្តរជាតិ៖ ពលរដ្ឋដែនដីកោះព័រតូរីកូ ក៏បានធ្វើប្រជាមតិលើលក្ខន្តិកៈនៃដែនដីរបស់ខ្លួនដោយចង់ប្រែក្លាយទៅជារដ្ឋមួយពេញលេញលក្ខណៈរបស់អាមេរិក ស្របពេលដែលពលរដ្ឋអាមេរិក ក្នុងរដ្ឋចំនួន៥០បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សភាតំណាង និងព្រឹទ្ធសភា ប៉ុន្តែបើទោះបីជាលទ្ធផលប្រជាមតិមិនមានចំណងផ្លូវច្បាប់ក្តី ពលរដ្ឋព័រតូរីកូដែលចូលរួមធ្វើប្រជាមតិជាង៥២ភាគរយ ចង់ឲ្យកោះនេះក្លាយទៅរដ្ឋមួយដូចរដ្ឋដទៃទៀតផងដែរ

សម្រាប់ពលរដ្ឋព័រតូរីកូ លទ្ធផលនៃការធ្វើប្រជាមតិនេះជាសញ្ញាមួយយ៉ាងច្បាស់ទៅកាន់សភាអាមេរិក ឲ្យពិចារណាផ្តល់លក្ខន្តិកៈជារដ្ឋដល់ដែនដីនេះព្រោះកោះព័រតូរីកូ ស្ថិតនៅជាដែនដីរបស់អាមេរិករយៈពេល១២២ឆ្នាំមកហើយ កោះនេះធ្លាប់ធ្វើប្រជាមតិបែបនេះដងរួចមកហើយ ដោយឆ្នាំ២០១២ និង២០១៧ ពលរដ្ឋកោះនេះ គាំទ្រឲ្យដែនដីនេះក្លាយទៅជារដ្ឋក្នុងសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ បើដែនដីនេះក្លាយទៅជារដ្ឋ កោះនោះនឹងមានតំណាងរាស្ត្ររូប និងសមាជិកព្រឹទ្ធសភារូប ក៏ដូចជាអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងដែរ

សូមជម្រាបថា មានមូលហេតុមួយចំនួន ដែលកោះនេះពុំត្រូវបានសភាអាមេរិកយកមកពិចារណាលើលក្ខន្តិកៈជារដ្ឋដោយហេតុផលទី១នោះគឺកត្តាសេដ្ឋកិច្ច តំណាងរាស្ត្រនិងអ្នកនយោបាយបក្សសាធារណរដ្ឋមួយភាគធំយល់ឃើញថា កោះនេះចាំបាច់ត្រូតែរៀបចំសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងសងបំណុលឲ្យអស់សិនទើបអាចក្លាយជារដ្ឋនឹងគេ

ហេតុផលទី គឺកត្តានយោបាយពូជសាសន៍ អ្នកនយោបាយមកពីបក្សសាធារណរដ្ឋពុំចង់ឲ្យកោះនេះក្លាយជារដ្ឋឡើយដោយសារពុំចង់បញ្ចូលជនជាតិក្រៅជនជាតិស្បែកចូលក្នុងរដ្ឋសហព័ន្ធអាមេរិក

ចំណែកឯហេតុផលទី គឺពលរដ្ឋកោះព័រតូរីកូ មួយភាគធំជាអ្នកគាំទ្របក្សប្រជាធិបតេយ្យ ដែលជាកត្តាដែលបក្សសាធារណរដ្ឋមិនចង់ពិចារណាលើលក្ខន្តិកៈនៃកោះនេះ

គួរបញ្ជាក់ថា ក្នុងន័យដូចគ្នានេះ ពលរដ្ឋព័រតូរីកូ សង្ឃឹមលើបក្សប្រជាធិបតេយ្យ ដោយគិតថាប្រធានាធិបតីបក្សប្រជាធិបតេយ្យ និងសភាទាំងដែលគ្រប់គ្រងដោយបក្សនេះអាចនឹងគិតគូរពិចារណាផ្តល់លក្ខន្តិកៈរដ្ឋដល់កោះនេះ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print