រដ្ឋមន្ត្រីក្រសួងសាធារណការ៖ កម្ពុជាបច្ចុប្បន្នមានរថយន្ត និងម៉ូតូ ៥,៨លាន គ្រឿងកំពុងចរាចរណ៍កើនឡើងយ៉ាងគំហុកដោយសារកត្តាពីរយ៉ាង

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសកម្ពុជា មានរថយន្ត និងម៉ូតូចំនួន ៥.៨ លានគ្រឿង ដែលកំពុងចរាចរណ៍នៅក្នុងប្រទេស។ ការលើកឡើងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២០ថ្មីៗនេះ ។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងនៅក្នុងឱកាសនោះថា ដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ប្រមាណ២ទសវត្សរ៍។

បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កត្តា​ទាំងនេះ​ គឺជា​ចលករ​ធ្វើឱ្យ​ចំនួន​យានយន្ត​មានការ​កើនឡើង​យ៉ាងគំហុក ហើយ​មកដល់ពេលនេះ​កម្ពុ​ជាមាន​រថយន្ត និង​ម៉ូតូ​មាន​ចំនួន ៥,៨លាន គ្រឿង ដោយ​ក្នុងនោះ ជាង ៩សែន គ្រឿង​ជា​រថយន្ត ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print