អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីក្រោមឱវាទធ្វើយុទ្ធនាការផ្សព្វផ្សាយកូវីដ១៩ តាមភូមិ-សង្កាត់

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្រ្តីរដ្ឋបាលខណ្ឌចូលរួមយុទ្ធនាការផព្សព្វផ្សាយការពារជម្ងឺកូវីដ-១៩ នៅសាលាខណ្ឌព្រែកព្នៅ និងបន្តផ្សាព្វផ្សាយតាមម៉ូតូកង់បី តាមបណ្តាសង្កាត់ទាំង៥ តាមផ្សារ និងទីប្រជុំជនក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

បន្ទាប់ពីមើលឃើញថា ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ហាក់ធ្លាក់ដៃក្នុងកាការពារជំងឺកូវីដ១៩នោះ សាលារាជធានីភ្នំពេញ បានធ្វើពិធីផ្សព្វផ្សាយអំពីកាការពារចំពោះជំងឺកូវីដ១៩ ដែលដែលខណ្ឌនៅក្នុងក្រុងជួបជុំគ្នានៅកោះពេជ្រ រួចដង្ហែទៅតាមបណ្តាខណ្ឌ និងសង្កាត់រៀងៗខ្លួន ចំណែកខណ្ឌព្រែកព្នៅ ក៏ដូចជាខណ្ឌនៅជាយក្រុងដទៃទៀតប្រារពពិធីនៅតាមសាលាខណ្ឌរួចដង្ហែតាមម៉ូតូកង់៣ទៅតាមភូមិសង្កាត់។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានលើកឡើងថា យើងត្រូវណែនាំឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ក៏ដូចជាក្នុងមូលដ្ឋានលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព បើមានការសង្ស័យត្រូវទាក់ទងទៅក្រសួងសុខាភិបាលភ្លាម។ លោកបន្តថា កន្លងមកនេះក្រោមការដឹកនាំរបស់សម្តេចតេជោ បញ្ហាប្រយុទ្ធប្រឆាំងកូវីដ១៩ យើងទទួលបានជោគជ័យជាខ្លាំងដែលមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយជំងឺដ៍កាចសាហាវនេះនៅឡើយនោះទេ។ ប៉ុន្តែប្រជាពលរដ្ឋយើងត្រូវយកចិត្តទុកដាក់បន្តទៀត ព្រោះកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយ។

គួបញ្ជាក់ថា ក្នុងកម្មវិធីយុទ្ធនាការនេះបន្ទាប់ពីជួបជុំគ្នានៅសាលាខណ្ឌហើយ បានធ្វើពិធីដង្ហែទៅតាមបណ្តាសាមីសង្កាត់ទាំង៥ ដោយបានបន្តការចាក់មេក្រូផ្សព្វផ្សាយ តាមរយៈម៉ូតូកង់បីចល័ត បិត និងចែកខិតប័ណ្ណអប់រំផ្សេងៗទាក់ទងនឹងការបង្ការការពារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានទីប្រជុំជន ផ្សារ និងសហគមន៍នានាផងដែរ៕ដោយ៖ ព្រែកសំរោង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print