(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ ទី​ម័​រ​ខាង​កើតជា​ប្រទេស​ដែល​មិនសូវ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​លើក​ឡើង​ ក្រោយ​រយៈពេល​១៣​ឆ្នាំ​ទទួល​បាន​ឯករាជ្យ​

ចែករំលែក៖

etstampcover

​និយាយ​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រទេស​ទី​ម័​រ​ខាងកើត​ មិនសូវ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​លើក​ឡើង​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​មិនសូវ​បានដឹង​ពី​ប្រទេស​ទី​ម័​រ​ប៉ុន្តែ​អ្នក​អាន​ជា​ច្រើន​ ក៏​បានដឹង​ត្រឹមតែ​ការ​តស៊ូ​ដើម្បី​ឯករាជ្យ​ រំដោះប្រជាជន​កាលពី​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​ និង​ប្រវត្តិសាស្ត្រ​៤៥០​ឆ្នាំ​ រង​ការ​ឈ្លានពាន​ពី​រដ្ឋ​ផ្សេងៗ​នៅ​លើ​ទឹកដី​ដែល​មាន​ផ្ទៃដី​ត្រឹមតែ​១៥.០០០​គីឡូម៉ែត្រ​ក្រឡា​ តែ​ប៉ុណ្ណោះ​ ។​

​នៅ​ក្នុង​ក្នុង​ជំនាន់​យុវវ័យ​សម័យ​ក្រោយ​ ដែល​មិនសូវ​បាន​អាន​ព័ត៌មាន​បាន​ស្គាល់​ទី​ម័​រ​តាម​រយៈ​ការ​ប្រកួត​បាល់ទាត់​ក្នុង​តំបន់​អាស៊ាន​ដោយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ មិន​ទាន់​ទាំង​ប្រកួត​ផង​ បានដឹង​ថា​ ចាញ់​១០០​ភាគរយ​ទៅ​ហើយ​ ។​

​ពលរដ្ឋ​ទី​ម័​រ​ក៏​ដូច​ជា​ពលរដ្ឋ​ដទៃ​ទៀត​អីចឹង​ដែរ​ គឺ​មាន​ទស្សនៈ​ឯករាជ្យ​ មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ ចំណុច​ទាំងនោះ​ ហើយ​បាន​ជួយ​ឲ្យ​ពលរដ្ឋ​ទី​ម័​រ​មាន​ទឹកដី​ដាច់​ដោយឡែក​បើ​ទោះបី​មាន​ពលរដ្ឋ​តិច​ជាងគេ​ បើ​ប្រៀបធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​ក៏​ដោយ​ ។​

​ពលរដ្ឋ​ទី​ម័​រ​មិន​អាច​ស៊ូទ្រាំ​រស់នៅ​ក្រោម​អាណានិគម​គេ​ឡើយ​ បើ​ទោះបី​ពលី​ជីវិត​ពលរដ្ឋ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ ក៏​ទី​ម័​រខិត​ខំតស៊ូ​រហូត​ដល់​បាន​ឯករាជ្យ​ ។​

​ការ​តស៊ូ​នោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ទី​ម័​រ​រហូត​ដល់​ទៅ​២​សែន​នាក់​បាត់បង់​ជីវិត​ក្នុង​ពេល​ដែល​ពលរដ្ឋ​មាន​ប្រមាណ​តែ​១​លាន​កន្លះ​ប៉ុណ្ណោះ​។​ទីបំផុត​ការ​ទទួល​បាន​ឯករាជ្យ​ភាព​ក្រោយ​រយៈពេល​ជាង​២៥​ឆ្នាំ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ទី​ម័​រ​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល​ នៅ​សតវត្សរ៍​ទី​១៦​និង​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ហុ​ល្លង់​ទៀត​ផង​ដោយ​ហុ​ល្លង់​គ្រប់គ្រង​នៅ​ភាគ​ខាងលិច​ ចំណែក​ព័រ​ទុ​យ​ហ្គា​ល​គ្រប់គ្រង​ភាគ​ខាងកើត​ទី​ម័​រ​។​ទាំំ​ង​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ទី​ម័​រ​និយាយ​ភាសា​ព័រ​ទុ​យ​ហ្គា​ល​ និង​ភាសា​ Tetun​។​

​រដ្ឋមន្ត្រី​ការ​បរទេស​ទី​ម័​រលោក​ Coelho​ Da​ Silva​ បាន​មាន​ប្រសា​ស​ថា​ដោយ​រក​ឃើញ​ការ​តស៊ូ​ប្រឆាំង​ការ​ប៉ុនប៉ង​ឈ្លានពាន​របស់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ក៏​ដូច​ជា​ការ​តស៊ូ​របស់​ប្រទេស​វៀតណាម​ប្រឆាំង​អាណានិគម​និង​ការ​ឈ្លានពាន​របស់​អា​មេ​រិ​កបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ទី​ម័​រ​ត្រូវ​ក្រោកឈរ​ឡើង​ដើម្បី​ឯករាជ្យ​របស់​ខ្លួន​។​

​ក្រោយ​ពេល​ទទួល​បាន​ឯករាជ្យ​ជា​ផ្លូវការ​នៅ​ខែឧសភា​ ឆ្នាំ​២០០២​ពលរដ្ឋ​ទី​ម័​របា​ន​ចាប់ដៃ​គ្នា​កសាង​ជីវិត​ថ្មី​នៅ​លើ​គំនរ​បែកបាក់​ដោយសារ​សង្គ្រាម​។​ពលរដ្ឋ​ទី​ម័​រ​ ២​ភាគ​៣​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាមស៊ីវិល​ និង​៨៥​ភាគរយ​ ផ្ទះសម្បែង​ហេដ្ឋារចនាសម្ព័ន្ធ​ រង​ការ​បំផ្លាញ​។​ពលរដ្ឋ​ទី​ម័​របា​ន​ចាប់ផ្តើម​សារ​ជា​ថ្មី​វិញ​តាំងពី​លេខ​សូន្យ​ឡើង​។​

​រយៈពេល​ជាង​១៣​ឆ្នាំ​កន្លង​មក​ ទឹកដី​ទី​ម័​រ​ខាងកើត​មានការ​ប្រែប្រួល​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​ផ្លូវ​ហា​យ​វេ​ មាន​រថយន្ត​ទំនើបៗ​មាន​តាក់ស៊ី​ បន្តកន្ទុយ​គ្នា​នៅ​លើ​ដងផ្លូវ​។​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ពោរពេញ​ដោយ​សណ្ឋាគារ​ទំនើប​ និង​ទីតាំង​ស្ថានទូត​បរទេស​ ។​ទិដ្ឋភាព​នៅ​តាម​ឆ្នេរ​ស្រស់​បំ​ព្រោង​ ទាក់ទាញ់​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​។​

​បើ​ទោះបីជា​ប្រទេស​នៅ​ក្រីក្រ​ តែ​ពលរដ្ឋ​ទី​ម័​របា​ន​គោរព​ច្បាប់​យ៉ាង​ពេញលេញ​ ។​ទោះបី​ជីវភាព​រស់នៅ​ក្រីក្រ​តែ​ពលរដ្ឋ​ទី​ម័​រ​មិន​ដែល​លូកដៃ​សុំ​លុយ​អ្នក​ទេសចរណ៍​បរទេស​នោះ​ឡើយ​។​ពលរដ្ឋ​ទី​ម័​រ​ប្រកាន់​សច្ចៈ​ មាន​ភាព​ក្លាហាន​ ហាន​និយាយ​ហាន​ធ្វើ​ ក្រ​មិន​មាន​ន័យ​ថា​កំសាក​ ថោកទាប​នោះ​ឡើយ​។​ ពលរដ្ឋ​ទី​ម័​រ​រស់នៅ​យ៉ាង​សប្បាយ​រីករាយ​មិន​មានការ​ខកចិត​ដោយសារ​តែ​ខ្លួន​បាន​កើត​នៅ​ក្នុង​ប្រទេស​ស្ថិត​នៅ​ក្នុង​ចំណោម​១០​ប្រទេស​ក្រ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។​

​អ្វី​ដែល​គេ​ចាប់​អា​រម​ណ៍​ជាងគេ​នោះ​ បើ​ទោះជា​ប្រទេស​ក្រ​តែ​ពលរដ្ឋ​ចាយ​សុទ្ធតែ​ដុល្លារ​ ។​ដំបូល​មើលទៅ​ ពិតជា​ហ៊ី​ហារ​មែន​ ជា​អ្នកមាន​ទើប​សម​តាម​ពិត​ទី​ម័​រ​មិន​ទាន់​មាន​ក្រដាស់ប្រាក់​ផ្ទាល់ខ្លួន​នៅឡើយ​ទើបត្រូវ​ប្រើប្រាស់​ប្រាក់​ដុល្លារ​។​ តម្លៃ​ទំនិញ​នៅ​ទី​នេះ​ក៏​ថ្លៃ​ផង​ដែរ​ការ​ជិះ​តាក់ស៊ី​ចម្ងាយ​ផ្លូវ​ប្រហែល​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ មាន​តម្លៃ​៣​ដុល្លារ​ហើយ​បាយ​ស្រូប​មួយ​ចាន​មាន​តម្លៃ​ពី​៦​ទៅ​៧​ដុល្លារ​។​តម្លៃ​ទាំងនោះ​ពិតជា​ខ្ពស់​ខ្លាំង​ណាស់​បើ​ប្រៀបធៀប​និង​ចំណូល​របស់​ពលរដ្ឋ​តម្លៃ​ថ្លៃ​តែ​ទំនិញ​មិនសូវ​មាន​ ។​ អគ្គនាយក​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ Telemor​ដែល​ជា​ក្រុមហ៊ុន​របស់​វៀតណាម​ បាន​និយាយ​ថា​ ពេល​ទៅ​រកស៊ី​នៅ​ទីនោះ​គាត់​ពិតជា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នូវ​តម្លៃ​ទំនិញ​លក់​នៅ​ទីនោះ​ខុស​ពី​ប្រទេស​នានា​ទាំងអស់​ពេល​គាត់​ទៅ​ទិញ​ម៉ូតូ​១០​គ្រឿង​សម្រាប់​បុគ្គលិក​ ដោយ​មួយ​គ្រឿង​មាន​តម្លៃ​១១០០​ដុល្លារ​តែ​អ្នកលក់​និយាយ​ថា​ បើ​ទិញ​មួយ​គ្រឿង​តម្លៃ​ប៉ុន​ហ្នឹង​ បើ​ទិញ​១០​គ្រឿង​តម្លៃ​ថ្លៃ​ជាង​ប្រហែល​ ៥០​ទៅ​១០០​ដុល្លារ​។​មូលហេតុ​ដោយសារ​តែ​ខ្លាច​អស់​ទំនិញ​លក់​ឲ្យ​អ្នក​ដទៃ​ទៀត​។​ផ្ទុយ​ពី​ប្រទេស​ជិតខាង​ទិញ​កាន់តែ​ច្រើន​កាន់តែ​ថោក​តែ​ទី​ម័​រវិ​ញ​ទិញ​កាន់តែ​ច្រើន​កាន់តែ​ថ្លៃ​ ចំពោះ​ទំនិញ​គ្រប់​ប្រភេទ​។​

​ដោយ​សរ​តែ​ពលរដ្ឋ​ទី​ម័​រ​ក្រលំបាក​ទើប​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ម្នាក់ៗ​៣០​ដុល្លារ​ក្នុង​មួយ​ខែ​ហើយ​ថែម​ទាំង​ផ្តល់​សេវាកម្ម​ទាំងឡាយ​មិន​គិត​ប្រាក់​ក្នុង​នោះ​មាន​ទាំង​ការ​ថែរក្សា​សុខាភិបាល​ទឹក​ស្អាត​ជាដើម​។​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ពលរដ្ឋ​ប្រើ​ អគ្គិសនី​ក៏​មិន​យក​ប្រាក់​ផង​ដែរ​។​ប្រភព​ចំណូល​សំខាន់​បំផុត​របស់​រដ្ឋ​គឺ​ការ​លក់​ប្រេង​សម្រាប់​ចិញ្ចឹម​ពលរដ្ឋ​កំពុង​តែ​ខ្វះខាត​។​តែ​ពេល​នេះ​ប្រេង​មិន​នៅ​ច្រើន​ដូច​មុន​ឡើយ​ ទើប​រដ្ឋាភិបាល​ខិតខំ​ជំរុញ​ផលិត​ក្នុង​វិស័យ​កសិកម្ម​ និង​ទេសចរណ៍​ ដោយ​ទី​ម័​រ​មាន​អំណោយផល​ទេសចរណ៍​មាន​ឆ្នេរសមុទ្រ​យ៉ាង​ស្រស់​ស្អាត់​។​ ក្នុង​ពេល​អនាគត​ទី​ម័​រ​នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​បំផុត​ដូច​នៅ​លើ​កោះ​បាលី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​«​ឋាន​ស៊ួ​លោកិយ​»​។​

​ចំណុច​មួយទៀត​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​ពលរដ្ឋ​ទី​ម័​រ​គោរព​បូជា​សត្វ​ក្រពើ​ចាត់​ទុក​ក្រពើ​ដូច​ជា​សត្វ​ទេព​ ជា​ព្រះ​របស់​ទី​ម័​រ​ខាងកើត​ពលរដ្ឋ​នៅ​ទីនោះ​គ្មាន​អ្នក​ណា​ម្នាក់​បរិភោគ​សាច់​ក្រពើ​នោះ​ឡើយ​។​ តាម​រឿងព្រេង​កាលពីដើម​មាន​មាន​កុមារ​ម្នាក់​ឃើញ​កូន​ក្រពើ​ជិត​ងាប់​នៅ​ឆ្នេរសមុទ្រ​ហើយ​ក៏​ជួយ​ដល់​ក្រពើ​នោះ​សត្វ​ក្រពើ​ក៏​បាន​សន្យា​ថា​នៅ​ពេល​ណា​កុមារ​ខាងលើ​ត្រូវការ​អ្វី​ក្រពើ​នោះ​នឹង​បង្ហាញខ្លួន​នាំ​ទៅ​កាន់​គ្រប់​ទិស​ទី​។​ជា​ច្រើន​ឆ្នាំ​ក្រោយមក​ កុមារ​នោះ​ធំ​ពេញវ័យ​ហើយ​ចេញ​ទៅ​សមុទ្រ​ក៏​ជួប​ក្រពើ​នោះ​កុមារ​នោះ​ក៏​និយាយ​ថា​ ចង់ទៅ​ដើរ​លេង​ជុំវិញ​ពិភពលោក​។​ ក្រពើ​ក៏​ឲ្យ​អង្គុយ​នៅ​លើ​ខ្នង​នាំ​កុមារ​នោះ​ដើរ​គ្រប់​ទិស​ទី​ពេញ​ដែនសមុទ្រ​ទីបំផុត​ក៏​អស់កម្លាំង​រួច​និយាយ​ទៅ​កាន់​កុមារ​នោះ​ថា​ «​យើង​ដើរ​កម្សាន្ត​អស់​រយៈពេល​យូរហើយ​ ខ្ញុំ​អស់កម្លាំង​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​ខ្ញុំ​និង​ក្រឡា​ខ្លួន​ឲ្យ​ទៅ​ជា​កោះ​ដ៏​ស្រស់​ស្អាត​ដើម្បី​ឲ្យ​អ្នក​រស់នៅ​បង្កើត​កូនចៅ​នា​ពេល​ក្រោយ​ »​។​ រឿងព្រេង​នេះ​ បាន​ក្លាយទៅជា​អក្សរ​សីល​សម្រាប់​បង្រៀន​កូនចៅ​គ្រប់​ជំនាន់​។​

​ទី​ម័​រ​ខាងកើត​បាន​ដាក់​លិខិត​សុំ​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​២០១១​ហើយ​នៅ​ពេល​អនាគត​ទី​ម័​រ​នឹង​ក្លាយទៅជា​សមាជិក​ក្នុង​មហា​គ្រួសារ​អាស៊ាន​ទាំង​ជា​ការ​ចង់បាន​របស់​ពលរដ្ឋ​ទី​ម័​រ​ និង​ប្រទេស​ក្នុង​តំបន់​ ៕​

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print