ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងបានប្រើប្រាស់ប្រាក់ខែរហូតដល់ទៅ៧០ភាគរយ និង ប្រាក់បង់ពន្ធ នៅក្នុងតំបន់ឧស្សាហកម្មរួមកេសុង ក្នុងការផលិតអាវុធ។
ជាលើកទីមួយដែលមន្ត្រីកូរ៉េខាងត្បូងបានទទួលស្គាល់ថា ក្នុងចំណោមកម្មករកូរ៉េខាងជើងរហូតដល់៥៥ពាន់នាក់ដែលធ្វើការនៅក្នុងតំបន់ឧស្សាហកម្មកេសុងគឺទទួលបានប្រាក់ខែតិចតួចប៉ុណ្ណោះ ក្នុងចំណោមប្រាក់ខែដែលក្រុមហ៊ុនកូរ៉េខាងត្បូងបានផ្តល់ឲ្យមាន១៦០ដុល្លារក្នុងមួយខែ ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ កូរ៉េខាងត្បូងបានផ្អាក់ទាំងស្រុងតំបន់ឧស្សាហកម្មកេស៊ុង ក្រោយពេលដែលកូរ៉េខាងជើងបានបាញ់សាក់ល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយកាល់ពីថ្ងៃទី៧ខែកុម្ភៈ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា បញ្ចប់រាល់សកម្មភាពវិនិយោគនៅតំបន់ កេស៊ុង ដោយសារតែកូរ៉េខាងជើងបានប្រើប្រាស់ទីតាំងនោះសម្រាប់រកប្រាក់ចំណូលផលិតកាំជ្រួចមីស៊ីលនិងគ្រាបបែកបរមាណូ។
ភាគីកូរ៉េខាងជើងចាត់ទុកថា ការបិទតំបន់ឧស្សាហកម្មកេស៊ុងគឺជាការ«ប្រកាសសង្គ្រាម» ហើយកូរ៉េខាងជើងក៏បានបញ្តេញរាល់ពលករកូរ៉េខាងត្បូងទាំងអស់ត្រឡប់ទៅស្រុកវិញទាំងអស់ ចំណែកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនត្រូវបង្កកទុកនៅទីនោះដដែល ដោយកូរ៉េខាងជើងមិនអនុញ្ញាត្តិឲ្យនាំចេញឡើយ។
កាលពីថ្ងៃទី១៤ខែកុម្ភៈ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា ប្រាក់ខែរបស់កម្មករត្រូវបានបញ្ចូនទៅឲ្យកូរ៉េខាងជើងដោយប្រាក់ដុល្លារ។ ប្រាក់ខែកម្មករកូរ៉េខាងជើងទទួលបានតែ ៧០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ចំណែកក្រុមហ៊ុនកូរ៉េខាងត្បូងត្រូវផ្តល់ឲ្យនោះមានរហូតដល់១៦០ដុល្លារក្នុងមួយខែ សល់ប៉ុន្មានទុកជារបស់រដ្ឋុ។
កាលពីថ្ងៃទី១៤កុម្ភៈនេះកូរ៉េខាងត្បូងបានចេញមុខពន្យល់ហេតុផលនៃការសម្រេចចិត្តជាឯកតោភាគី បិទមជ្ឈមណ្ឌលឧស្សាហកម្មអន្តរកូរ៉េនៅកែសុង។ បើតាមកូរ៉េខាងត្បូងព្យុងយ៉ាងបានគាបបង្ខំបុគ្គលិកកម្មករធ្វើការនៅមជ្ឈមណ្ឌលនេះដោយកាត់យកប្រាក់ខែពួកគេដល់៧០%ដើម្បីយកទៅឧបត្ថម្ភកម្មវិធីនុយក្លេអ៊ែរនិងគម្រោងផលិតអាវុធបាលីស្ទិក។
បីបួនថ្ងៃក្រោយការបាញ់បង្ហោះផ្កាយរណប និងមួយខែក្រោយការបាញ់សាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើង ក្រុងសេអ៊ូលបានប្រកាសជាឯកតោភាគី កាលពីថ្ងៃពុធ ទី ១០កុម្ភៈ ផ្អាកប្រតិបត្តិការនៅកែសុង។មជ្ឈមណ្ឌលដែលមានក្រុមហ៊ុនកូរ៉េខាងត្បូង ចំនួន១២៤តាំងទីរកស៊ីនៅទីនោះ និងដែលផ្តល់ការងារដល់កម្មករកូរ៉េខាងជើងជាង ៥៣០០០នាក់។
ជាប្រតិកម្មតបមកវិញព្យុងយ៉ាងក៏បានបណ្តេញមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងចេញអស់ពីតំបន់កែសុង ដែលស្ថិតនៅក្នុងដែនដីកូរ៉េខាងជើងចម្ងាយប្រមាណតែជាង១០គីឡូម៉ែត្រពីព្រំប្រទល់ជាមួយកូរ៉េខាងត្បូងនិងបានប្រកាសចាត់ទុកតំបន់នេះជាតំបន់យោធា។
ផ្តល់ហិរញ្ញប្បទានដោយកូរ៉េខាងត្បូង មជ្ឈមណ្ឌលកែសុងបានបើកដំណើរការតាំងពីឆ្នាំ២០០៤មកនិងជានិម្មិតរូបនៃការផ្សះផ្សារវាងកូរ៉េទាំងពីរនិងក៏ជាគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាដ៏កម្រ។មជ្ឈមណ្ឌលនេះតែងត្រូវបិទទ្វារ ម្តងជាពីរដងរាល់លើកដែលភាពតានតឹងក្នុងតំបន់ឡើងខ្លាំង។
ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសហគ្រាសកូរ៉េខាងត្បូងបានផ្តល់ប្រាក់ខែដល់កម្មករតាមរយៈអាជ្ញាធរកូរ៉េខាងជើងក្នុងតម្លៃប្រមាណ ៥៦០លានដុល្លារក្នុងមួយឆ្នាំ។ប៉ុន្តែបើតាមការអះអាងរបស់រដ្ឋមន្ត្រីកូរ៉េខាងត្បូងខាងក្រសួងបង្រួបបង្រួមកូរ៉េ ប្រាក់បៀវត្សរ៍នោះ មិនបានធ្លាក់ដល់ដៃកម្មករទេ ! គណបក្សពលករព្យុងយ៉ាង បានយកកាត់យកប្រាក់ខែជាលុយបរទេសប្រមាណជា៧០%ទៅប្រើប្រាស់ក្នុងកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ឬមីស៊ីលដោយផ្តល់ទៅកម្មករជាបណ្ណទិញម្ហូបជារបស់របរប្រើប្រាស់ឬរូបិយបណ្ណកូរ៉េខាងជើងតិចតួច។
កន្លងមកសេអ៊ូលតែងធ្មេចភ្នែកធ្វើមិនឃើញការបង្វិលលុយនេះដើម្បីរក្សាទំនាក់ទំនងជានិម្មិតរូបរបស់កែសុង។ប៉ុន្តែពេលនេះព្យុងយ៉ាងបន្តនិងបង្កើនការអភិវឌ្ឍខ្លាំងឡើងៗកម្មវិធីនុយក្លេអ៊ែរដូច្នេះកូរ៉េខាងត្បូងសម្រេចចិត្តត្រូវតែចាត់វិធានការដាច់ខាតខ្លាំងបិទមជ្ឈមណ្ឌលកែសុងដើម្បីសន្តិសុខជាតិនិងបំបាត់ក្តីព្រួយបារម្ភរបស់ពលរដ្ឋ៕
ប្រែសម្រួល៖ ម៉ែវ សាធី