ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់
ផ្អេីលមួយបន្ទាប់ពីស្ត្រីម្នាក់រវល់តែជូនកូនទៅផ្ទះនៅខាងក្រោយដោយទុកកាបូបលុយនៅខាងក្នុងតូបខាងមុខស្រាប់តែត្រូវជនសង្ស័យម្នាក់ចូលមកលួចយកកាបូបរួចគេចខ្លួនបាត់ដោយសុវត្ថិភាពដែលសរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល ។
ម្ចាស់ផ្ទះឈ្មោះលី ស្រីនាង អាយុ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុ ហើយនៅក្នុងកាបូបរួមមានលុយជាង៣ពាន់ដុល្លារ កាតទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា លុយដែលបាត់នោះគាត់ទុកសម្រាប់បង់ឱ្យធនាគារ។ នៅមុនពេលកេីតហេតុ ល្ងាចថ្ងៃទី៧ខែឆ្នាំដដែល រូបគាត់បានទៅកម្មវិធីមង្គលការគេ ហើយដោយសារតែមិនមានអ្នកនៅផ្ទះទេីបគាត់ដាក់លុយទៅតាមខ្លួន។ បន្ទាប់ពីមកវិញគាត់មិនទាន់យកលុយចេញពីកាបូបនៅឡេីយទេ ។
ជនរងគ្រោះបានបន្តថា លុះមកដល់ផ្ទះវេលាកេីតហេតុរូបគាត់បានទុកកាបូបក្នុងតូបលក់ចាប់ហួយនៅខាងមុខ។ បន្ទាប់មកក៏បានជូនកូនតូចទៅផ្ទះខាងក្រោយ លុះមួយសន្ទុះក្រោយមកគាត់ក៏បានមកវិញ ពេលមកដល់តូបកមិនឃេីញកាបូបលុយទេីបមានការភ្ញាក់ផ្អេីល រួចក៏ឆែកមេីលកាមេរ៉ាសុវត្ថិភាពឃេីញមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥មកឈប់នៅមុខតូបហើយដេីរចូលទៅលួចយកកាបូបរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីសុំឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ប៉ុណ្ណោះ។ ចាំមេីលសមត្ថកិច្ចខណ្ឌកំបូលនិឹងមានវិធានការយ៉ាងណាចំពោះជនសង្ស័យខាងលេីដោយស្គាល់ទាំងភិនភាគនិងមុខមាត់ទៅហេីយនោះ៕
ដោយ ៖ សុខាសែនជ័យ