ទុកកាបូបលុយក្នុងតូបរវល់តែនៅផ្ទះខាងក្រោយមកវិញត្រូវជនសង្ស័យលួចយកទៅបាត់សរុបជាង៣ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ មានហេតុការណ៍​ដ៏ភ្ញាក់
ផ្អេីលមួយបន្ទាប់ពីស្ត្រីម្នាក់រវល់តែជូនកូនទៅផ្ទះនៅខាងក្រោយដោយទុកកាបូបលុយនៅខាងក្នុងតូបខាងមុខស្រាប់តែត្រូវជនសង្ស័យម្នាក់ចូលមកលួចយកកាបូបរួចគេចខ្លួនបាត់ដោយសុវត្ថិភាព​ដែលសរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល ។

ម្ចាស់ផ្ទះឈ្មោះលី ស្រីនាង​ អាយុ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុ ហើយនៅក្នុងកាបូបរួមមានលុយជាង៣ពាន់ដុល្លារ កាតទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ លុយដែលបាត់នោះគាត់ទុកសម្រាប់បង់ឱ្យធនាគារ​។ នៅមុនពេលកេីតហេតុ ល្ងាចថ្ងៃទី៧ខែ​ឆ្នាំដដែល​ រូបគាត់បានទៅកម្មវិធីមង្គលការគេ ហើយដោយសារតែមិនមានអ្នកនៅផ្ទះទេីបគាត់ដាក់លុយទៅតាមខ្លួន​។ បន្ទាប់ពីមកវិញគាត់មិនទាន់យកលុយចេញពីកាបូបនៅឡេីយទេ​ ។

ជនរងគ្រោះបានបន្តថា​ លុះមកដល់ផ្ទះវេលាកេីតហេតុរូបគាត់បានទុកកាបូបក្នុងតូបលក់ចាប់ហួយនៅខាងមុខ​។ បន្ទាប់មកក៏បានជូនកូនតូចទៅផ្ទះខាងក្រោយ​ លុះមួយសន្ទុះក្រោយមកគាត់ក៏បានមកវិញ​ ពេលមកដល់តូបកមិនឃេីញកាបូបលុយទេីបមានការភ្ញាក់ផ្អេីល​ រួចក៏ឆែកមេីលកាមេរ៉ាសុវត្ថិភាពឃេីញមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥​មកឈប់នៅមុខតូបហើយដេីរចូលទៅលួចយកកាបូបរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីសុំឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ប៉ុណ្ណោះ។ ចាំមេីលសមត្ថកិច្ចខណ្ឌកំបូលនិឹងមានវិធានការយ៉ាងណាចំពោះជនសង្ស័យខាងលេីដោយស្គាល់ទាំងភិនភាគនិងមុខមាត់ទៅហេីយនោះ៕

ដោយ​ ៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print