បើគិតត្រឹមថ្ងៃទី៧ វិច្ឆិកា! គ្រឹះស្ថានសិក្សាឯកជនចំនួន ៨ហើយត្រូវផ្អាកការសិក្សា ក្រោយរកឃើញមានមាតាបិតាសិស្សមានពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី

ចែករំលែក៖

ភ្នំពេញ៖ បើតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្តរកឃើញមានគ្រឹះស្ថានសិក្សាឯកជនចំនួន ២ទៀតដែលត្រូវផ្អាកការសិក្សារយៈពេល ១៤ថ្ងៃ ក្រោយរកឃើញមានមាតាបិតាសិស្សមានពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ។ ដូច្នេះគ្រឹះស្ថានសិក្សាឯកជនសរុបចំនួន ៨ ហើយត្រូវផ្អាកការសិក្សាដោយបូកសរុបតួលេខកាលពីថ្ងៃទី ៦ វិច្ឆិកាថ្មីៗនេះ ។

អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្រៅពីគ្រឹះស្ថានសិក្សាឯកជនទាំងនេះ ក្រសួងបានរកឃើញអង្គភាពក្រោមឱវាទចំនួន ២ បន្ថែមទៀតដែលមានជាប់ពាក់ព័ន្ធដែរនោះរួមមាន៖ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន ១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ០១ ។

សូមជម្រាបថា គ្រឹះស្ថានសិក្សាឯកជនទាំង ៨នោះរួមមាន៖
១. គ្រឹះស្ថានសិក្សាទី១ បុគ្គលិក ១ រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី
២. គ្រឹះស្ថានសិក្សាទី២ សិស្ស ២ រូបដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី
៣. គ្រឹះស្ថានសិក្សាទី៣ សិស្ស២រូប ដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី
៤. គ្រឹះស្ថានសិក្សាទី៤ សិស្ស ២ រូប ដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី
៥. គ្រឹះស្ថានសិក្សាទី៥ សិស្ស ២ រូបដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្ រី ៦. គ្រឹះស្ថានសិក្សាទី៦ សិស្ស ២ រូបមានមាតាបិតា ដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី
៧. គ្រឹះស្ថានសិក្សាទី ៧ សិស្ស ១ រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី
៨. គ្រឹះស្ថានសិក្សា៨ សិស្ស ២ រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី

ជាមួយគ្នានោះដែរ អង្គភាពក្រោមឱវាទក្រសួងអប់រំចំនួន២៖
១. ក្លឹបហាត់ការ៉ាតេដូ១៖ គ្រូបង្ហាត់កីឡាការ៉ាតេដូ ដែលជាអង្គរក្សជនជាតិខ្មែរ ការពារផ្ទាល់គណ:ប្រតិភូនៃប្រទេសហុងគ្រី។
២. មន្ទីរអប់រំ យុវជន និងកីឡាខេត្ត១៖ បុគ្គលិក និងសមាជិកគ្រួសារចំនួន២៣រូប បានទទួលទានអាហារជាមួយអ្នកដែល បានប៉ះពាល់ជាមួយគណ:ប្រតិភូ នៃប្រទេសហុងគ្រី ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print