ភរិយា លោកបៃឌិន គឺលោកស្រី បណ្ឌិត Jill Biden នឹងក្លាយជាស្ត្រីទីមួយរបស់អាមេរិក បន្ទាប់ពីស្វាមីក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិក ។ ប៉ុន្តែលោកស្រីប្រកាសថានៅតែបន្តទៅបង្រៀងដដែល។ តាមសារព័ត៌មានCBSNews ប្រសិនបើលោកស្រីមិនអាចបោះបង់អាជីបបាន នោះគឺជាភរិយាប្រធានាធិបតីដំបូង ទៅធ្វើការយកប្រាក់ខែ ដោយកម្លាំងរបស់ខ្លួន។
ចំណែកកូនទាំងពីរ របស់លោកបៃឌិន គឺ កូនប្រុស hunter biden និងកូនស្រី ashley biden មិនទាន់ដឹងថា ត្រូវជួយឪពុកក្នុងការដឹកនាំ អាមេរិក ឬក៏បន្តការងាររបស់ខ្លួនដូចដើម។ នៅពេលនេះ មិនទាន់មានការសម្រេចអ្វីនៅឡើយទេ ប៉ុន្តែ អ្នកឯកទេសបញ្ជាក់ថា កូនទាំងពីររបស់លោកបៃឌិន ព្រមទាំងភរិយារបស់លោក ដែលជាសាស្ត្រាចារ្យ មានការយល់ដឹងខ្ពស់ នឹងមកជួយដល់ឪពុក ដឹកនាំអាមេរិក ឲ្យបានល្អ។ សូមបញ្ជាក់ផងដែរថា លោកបៃឌិន ប្រជែងតំណែងប្រធានាធិបតីអាមេរិក រយៈពេល ៣០ឆ្នាំមកហើយ ក្រោយប្រឡូកក្នុងឆាកនយោបាយ៥០ឆ្នាំកន្លងមក។
ឆ្លើយតបនៅក្នុងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន CBS លោកស្រីបណ្ឌិត Jill Biden បានប្រកាសថា លោកស្រីនឹងបន្តបង្រៀន សិស្សបើទោះបីក្លាយជាស្ត្រីទីមួយរបស់អាមេរិក។ លោកស្រីបញ្ជាក់ថា «ពេលចូលសេតវិមាន ខ្ញុំនិងបន្ត ទៅបង្រៀន នោះជារឿងដ៏សំខាន់ ដើម្បីឲ្យមនុស្សគ្រប់រូបវាយតម្លៃខ្ពស់ចំពោះគ្រូបង្រៀន នឹងការចូលរួមរបស់ពួកគាត់ ក្នុងសង្គមជាតិ»។
លោកស្រី Jill Biden បានរៀបការជាមួយ លោក ចូបៃឌិន នៅឆ្នាំ១៩៧៧មានកូនស្រីម្នាក់ឈ្មោះ Ashley Biden កើតនៅឆ្នាំ១៩៨១។ ចំណែក កូនប្រុសឈ្មោះ hunter biden ជាកូនប្រពន្ធមុនដែលបានស្លាប់៕ ដោយ៖ធីរីណា