លោកស្រី Jill Biden ប្រកាសថា នឹងបន្ត​ទៅបង្រៀន ក្រោយក្លាយជាស្ត្រីទីមួយរបស់អាមេរិក

ចែករំលែក៖

ភរិយា លោកបៃឌិន គឺលោកស្រី បណ្ឌិត Jill Biden ​នឹងក្លាយជាស្ត្រីទីមួយរបស់អាមេរិក​ បន្ទាប់ពីស្វាមីក្លាយជាប្រធានាធិបតីទី​៤៦របស់អាមេរិក ។​ ប៉ុន្តែលោកស្រី​ប្រកាសថានៅតែបន្តទៅបង្រៀង​​ដដែល​។ តាមសារព័ត៌មានCBSNews ប្រសិនបើលោកស្រីមិនអាចបោះបង់អាជីបបាន នោះគឺជាភរិយាប្រធានាធិបតីដំបូង ទៅធ្វើការយកប្រាក់ខែ ដោយកម្លាំងរបស់ខ្លួន។
ចំណែកកូនទាំងពីរ របស់លោកបៃឌិន គឺ កូនប្រុស hunter biden និងកូនស្រី ashley biden មិនទាន់ដឹងថា ត្រូវជួយឪពុកក្នុងការដឹកនាំ អាមេរិក ឬក៏បន្តការងាររបស់ខ្លួនដូចដើម​។ នៅពេលនេះ មិនទាន់មានការសម្រេចអ្វីនៅឡើយទេ ​ប៉ុន្តែ អ្នកឯកទេស​បញ្ជាក់ថា កូនទាំងពីររបស់លោកបៃឌិន ព្រមទាំងភរិយារបស់លោក ដែលជាសាស្ត្រាចារ្យ មានការយល់ដឹងខ្ពស់ នឹងមកជួយដល់ឪពុក ដឹកនាំអាមេរិក ឲ្យបានល្អ។ សូមបញ្ជាក់ផងដែរថា លោកបៃឌិន ប្រជែងតំណែងប្រធានាធិបតីអាមេរិក រយៈពេល ៣០ឆ្នាំមកហើយ ក្រោយប្រឡូកក្នុងឆាកនយោបាយ​៥០ឆ្នាំកន្លងមក។
ឆ្លើយតបនៅក្នុងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន CBS លោកស្រី​បណ្ឌិត Jill Biden បានប្រកាសថា លោកស្រីនឹង​បន្តបង្រៀន សិស្ស​បើទោះបីក្លាយជាស្ត្រីទីមួយរបស់អាមេរិក​។ លោកស្រីបញ្ជាក់ថា «ពេលចូលសេតវិមាន ខ្ញុំនិងបន្ត ទៅបង្រៀន នោះជារឿងដ៏សំខាន់ ដើម្បីឲ្យមនុស្សគ្រប់រូប​វាយតម្លៃខ្ពស់ចំពោះ​គ្រូបង្រៀន នឹងការចូលរួមរបស់ពួកគាត់ ក្នុងសង្គមជាតិ​»។
លោកស្រី Jill Biden បានរៀបការជាមួយ លោក ចូបៃឌិន នៅឆ្នាំ​១៩៧៧​មានកូនស្រី​ម្នាក់ឈ្មោះ Ashley Biden កើតនៅឆ្នាំ​១៩៨១។ ចំណែក កូនប្រុសឈ្មោះ hunter biden ជាកូនប្រពន្ធមុន​ដែលបានស្លាប់​៕ ដោយ៖ធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print