រដ្ឋាភិបាលរបស់ប្រធានាធិបតី អ៊ីរ៉ង់ លោក ហាសាន រ៉ូហានី នៅថ្ងៃទី៨ខែវិច្ឆិកា បានប្រកាសថា រដ្ឋាភិបាលអាមេរិក បន្ទាប គួតែប្រើប្រាស់ឱកាសនេះដើម្បី បំពេញនៅអ្វីដែលលោកត្រាំ ធ្វើខុសឆ្គង ធ្វើឲ្យបាត់បង់នាពេលកន្លងមក ។ ការលើកឡើងរបស់លោក រ៉ូហានី ក្រោយពេលលោកបៃឌិនប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។
លោករ៉ូហានីបានបញ្ជាក់ថា «គោលនយោបាយខុសឆ្គង ខាតបង់ របស់លោកត្រាំ ត្រូវពលរដ្ឋអាមេរិកប្រឆាំង។ ដូច្នេះ រដ្ឋាភិបាលថ្មី គួតែប្រើប្រាស់ឱកាសនេះដើម្បីកែប្រែកំហុសរបស់អាមេរិក។ អ៊ីរ៉ង់ គាំទ្រ កិច្ចពិភាក្សា មានលក្ខណៈស្ថាបនា ជាមួយពិភពលោក»។
ទំនាក់ទំនង រវាងអ៊ីរ៉ង់ និងអាមេរិក បានល្អប្រសើក្នុងពេលគណបក្សប្រជាធិបតេយ្យ កាន់អំណាច ប៉ុន្តែក្រោយពេលលោកត្រាំ មកពីគណបក្សសាធារណៈរដ្ឋ ឡើងកាន់អំណាច បានដកកិច្ចព្រមព្រៀង បរមាណូជាមួយអ៊ីរ៉ង់ ហើយបន្តដាក់ទណ្ឌកម្ម ធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខដាក់គ្នា។
ក្រៅពី អ៊ីរ៉ង់នៅមានមេដឹកនាំជាច្រើន ទៀតចង់ធ្វើការជាមួយប្រធានាធិបតីថ្មី របស់អាមេរិក ក្នុងនោះមានមេដឹកនាំ ប្រទេសសម្ព័ន្ធមិត្តនៅតំបន់អឺរ៉ុប។ ទំនាក់ទំនង អាមេរិក អឺរ៉ុប តាំងពីដើមមក ល្អប្រសើនឹងគ្នា ប៉ុន្តែចាប់តាំងលោកត្រាំឡើងកាន់អំណាច ក៏មានបញ្ហាជាច្រើន ដោយសារតែគោលនយោបាយអាត្មានិយមរបស់លោកត្រាំ៕