ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករវ័យក្មេង Ansu Fati ត្រូវអវត្តមានអស់រយៈពេលប្រហែលជា៤ ខែបន្ទាប់ពីវះកាត់ជង្គង់។
កីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានវះកាត់បណ្តាលឲ្យរងរបួសផ្នែកខាងក្នុងនៃជង្គង់ឆ្វេងរបស់គាត់ ពេលរូបគេលេងទល់នឹងក្រុម Real Betis កាលពីសប្តាហ៍មុន។
កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានប្តូរចេញអំឡុងតង់ទី១នៃជ័យជម្នះ ៥-២ កាលពីថ្ងៃសៅរ៍។ Fati លេងបាន១០ប្រកួតឲ្យ Barcelona នៅរដូវកាលនេះដោយរកបាន៥ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន២ដង។
កីឡាករវ័យក្មេងរូបនេះបានបំបែកឯតទគ្គកម្ម៩៥ឆ្នាំក្លាយជាអ្នករកគ្រាប់បាល់វ័យក្មេងបំផុតរបស់អេស្ប៉ាញនៅអាយុ១៧ឆ្នាំ និង៣១១ថ្ងៃដោយរកគ្រាប់បាល់បានកាលពីប៉ះជាមួយក្រុមអ៊ុយក្រែនកាលពីខែកញ្ញា ៕
...
ដោយ៖ភារៈ