លោកត្រាំ​ដកតំណែងរដ្ឋមន្ត្រីការពារជាតិMark Esper

ចែករំលែក៖

អន្តរជាតិ៖មកដល់ពេលនេះហើយនៅតែមានមន្ត្រីជាន់ខ្ពស់របស់អាមេរិកត្រូវបានលោកត្រាំដកតំណែង ហើយពេលនេះគឺជារដ្ឋមន្ត្រីការពារជាតិ​លោក​Mark Esper ។ ជាមួយគ្នានោះលោកត្រាំ​បានតែងតាំងលោក Christopher C. Miller ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអាមេរិកធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មី។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា ​រដ្ឋមន្ត្រីការពារជាតិ​​Mark Esper ត្រូវបានដកហូតតំណែង ហើយតែងតាំងលោក ​Christopher C. Miller ធ្វើជារដ្ឋមន្ត្រីថ្មី។
នៅលើបណ្តាញសង្គម​ ប្រធានាធិបតីត្រាំ​បានបញ្ជាក់ថា «លោក​Mark Esper ត្រូវដកហូតតំណែង ហើយខ្ញុំតែងតាំង​លោក​Christopher C. Miller ឡើងជំនួសតំណែងវិញ​ ។ លោកត្រាំ​ក៏បានអរគុណដល់លោក Esper ​ដែលបានខិតខំធ្វើការនាពេលកន្លងមក​។
លោក Esper ​ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិនៅខែកក្កដាឆ្នាំ​២០១៩ ។ លោកទើបតែវិលត្រឡប់មកប្រទេសវិញ​ជាមួយរដ្ឋមន្ត្រីការបរទេសក្រោយបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌារួចមក ។
ការផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីការពារជាតិនៅពេលនេះបង្កក្តីបារម្ភយ៉ាងខ្លាំង​ពីសង្គ្រាមវាយប្រហារអុីរ៉ង់​ របស់លោកត្រាំ ដែលជាគោលដៅចុងក្រោយបង្អស់មុនពេលលោកចាក​ចេញពីតំណែង​។ កន្លងមក លោកត្រាំ​ក៏បានព្រមានដល់ប្រទេសអុីរ៉ង់​ផងដែរ​ ៕ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print