អន្តរជាតិ៖មកដល់ពេលនេះហើយនៅតែមានមន្ត្រីជាន់ខ្ពស់របស់អាមេរិកត្រូវបានលោកត្រាំដកតំណែង ហើយពេលនេះគឺជារដ្ឋមន្ត្រីការពារជាតិលោកMark Esper ។ ជាមួយគ្នានោះលោកត្រាំបានតែងតាំងលោក Christopher C. Miller ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអាមេរិកធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មី។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិMark Esper ត្រូវបានដកហូតតំណែង ហើយតែងតាំងលោក Christopher C. Miller ធ្វើជារដ្ឋមន្ត្រីថ្មី។
នៅលើបណ្តាញសង្គម ប្រធានាធិបតីត្រាំបានបញ្ជាក់ថា «លោកMark Esper ត្រូវដកហូតតំណែង ហើយខ្ញុំតែងតាំងលោកChristopher C. Miller ឡើងជំនួសតំណែងវិញ ។ លោកត្រាំក៏បានអរគុណដល់លោក Esper ដែលបានខិតខំធ្វើការនាពេលកន្លងមក។
លោក Esper ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិនៅខែកក្កដាឆ្នាំ២០១៩ ។ លោកទើបតែវិលត្រឡប់មកប្រទេសវិញជាមួយរដ្ឋមន្ត្រីការបរទេសក្រោយបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌារួចមក ។
ការផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីការពារជាតិនៅពេលនេះបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមវាយប្រហារអុីរ៉ង់ របស់លោកត្រាំ ដែលជាគោលដៅចុងក្រោយបង្អស់មុនពេលលោកចាកចេញពីតំណែង។ កន្លងមក លោកត្រាំក៏បានព្រមានដល់ប្រទេសអុីរ៉ង់ផងដែរ ៕ដោយ៖ធីរីណា