ក្រុមហ៊ុនចិនមិនបានដាក់ស្លាកសញ្ញាបង្ហាញការដ្ឋានសាងសង់ បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូធ្លាក់ចូលក្នុងរណ្តៅលូ ដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដួលបែកក្បាលបាក់កស្លាប់ភ្លាមៗខណះជិះម៉ូតូធ្លាក់ចូលក្នុងរណ្ដៅលូររបស់ក្រុមហ៊ុនចិន(SINOHYDRO) មិនបានដាក់ស្លាកសញ្ញាបង្ហាញការដ្ឋានសាងសង់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតក្នុងភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជ្រុងពពេលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសាយ ពន្លក មុខរបរជាអ្នករត់ម៉ូតូឌុបនៅរាជធានីភ្នំពេញមានទីលំនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល និងមានប្រពន្ធឈ្មោះឡុង ញូដាលី​ អាយុ៣៥ឆ្នាំមានកូន០៣នាក់ក្នុងបន្ទុក។

មន្ត្រីនគរបាលបន្តទៀតថា នៅថ្ងៃ១៣កុម្ភៈ២០១៦ជនរងគ្រោះបានត្រឡប់ពីភ្នំពេញមកស្រុកកំណើតដើម្បីចូលរួមក្នុងពិធីអាពាហ៌ពិពាហ៌ក្មួយនៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល លុះដល់ពេលល្ងាចវេលាម៉ោង៦យប់ជនរងគ្រោះបានយកម្ហូបពីផ្ទះបងប្អូនមកឲ្យកូនៗនៅផ្ទះដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅម្នាក់ឯងពីជើងទៅត្បូងបានចម្ងាយប្រមាណជា១ពាន់ម៉ែត្រក៏ធ្លាក់ក្នុងរណ្តៅលូកាត់ថ្នល់ដួលបោកក្បាលទៅលើលូបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង។

ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមលោកសៅសាផាន នាយប៉ុស្តិ៍រដ្ឋបាលឃុំជ្រុងពពេលបានទៅពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថាមូលហេតុ ដោយសារការធ្វេសប្រហេសរបស់ក្រុមហ៊ុនសាងសង់ស្ពានលូនៃក្រុមហ៊ុនស៊ីណូហាយដ្រូ ចិន មិនបានដាក់ស្លាកសញ្ញាការដ្ឋាន បង្ហាញកន្លែងគ្រោះថ្នាក់ឲ្យអ្នកធ្វើដំណើរតាមដងផ្លូវដឹងទើបមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដូច្នេះ។

ចំពោះភរិយាអ្នកស្លាប់ឈ្មោះអ្នកស្រី ឡុង ញូដាលី និងកូនៗបានទាមទាឲ្យនាយកក្រុមហ៊ុនស៊ីណូហាយដ្រូ ទទួលខុសត្រូវសងសំណងរដ្ឋប្បវេនីជាទឹកប្រាក់៤០លានរៀល ដើម្បីធ្វើបុណ្យ និងសម្រាប់ចិញ្ចឹមកូនឲ្យរៀនសូត្រ។

លោកសំសាវុធប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានមានអោយដឹងថា ក្រុមហ៊ុនស៊ីណូហាយដ្រូ កម្ពុជា គឺជាក្រុមហ៊ុនអន្តរជាតិនៃជនជាតិចិនបានទទួលគម្រោងពីរាជរដ្ឋាភិបាលសាងសង់ផ្លូវNR13 ជាផ្លូវហាយវ៉េ ពីផ្លូវជាតិលេខ១ ភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀងទៅផ្លូវជាតិលេខ៨ ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុករំដួលបានរាយការណ៍ថា ក្រុមហ៊ុនមិនបានដាក់ស្លាកសញ្ញាការដ្ឋានឲ្យអ្នកធ្វើដំណើរបានដឹងទេនោះពេលមានមនុស្សគ្រោះថ្នាក់ធ្លាក់ក្នុងការដ្ឋានស្លាប់ក្រុមហ៊ុនស៊ីណូហាយដ្រូត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងដោះស្រាយសងសំណងរដ្ឋប្បវេនីជូនគ្រួសារជនរងគ្រោះ។

រីឯសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រសារធ្វើបុណ្យតាមប្រពៃណីហើយបានបូជាសពនៅវេលាម៉ោង៧យប់ថ្ងៃទី១៥កុម្ភៈ២០១៦។ចំពោះម៉ូតូសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគបាលស្រុករំដួលដើម្បីដោះស្រាយតាមក្រោយ៕

IMG-20160216-WA0003(1)

IMG-20160216-WA0005(1)

IMG-20160215-WA0041(1)

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print