ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សិក្ខាកាមផងដែរ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការ ស្នងការរងរាជធានី-ខេត្ត និងនាយ នាយរងនគរបាលជាតិ។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនគរបាលជាតិត្រូវផ្ដោតសំខាន់ទៅលើការពង្រឹងការសិក្សាពីការងារដល់មន្ត្រីនគរបាល ពិសេសត្រូវធ្វើការណែនាំដល់មន្ត្រីឲ្យបានយល់ដឹងពីចរិកនៃបទល្មើសនិមួយៗ កើតឡើងថ្មីៗ ឬបទល្មើសភេរវកម្មជាដើម៕
...
ដោយ៖ សណ្ដោស